ព្រះគម្ពីរសាសនាបុរាណ ដោយប្រើប្រាស់អក្សរខ្មែរសរសេរ មានអាយុកាលជាង២០០ ឆ្នាំត្រូវបានថៃយកទៅដាក់បង្ហាញក្នុងសារមន្ទីរប្រទេសអ៊ីតាលី។ គម្ពីរនេះចារដោយអក្សរខ្មែរ ២សតវត្សមុននេះមានទាំងអស់ ១៨០ទំព័រ ត្រូវបានបកចម្លងទៅជាភាសាអ៊ីតាលីប្រគល់ថ្វាយសម្តេចប៉ាប កាតូលិក។ ព្រះសង្ឃថៃ និងជនជាតិថៃភាគច្រើនតែងបណ្តុះមនោគមន៍វិជ្ជាថាអក្សរនេះជាអក្សរខម ជាអក្សរខ្មែរបុរាណ មិនពាក់ព័ន្ធអ្វីសោះជាមួយជនជាតិខ្មែរបច្ចុប្បន្ន ដោយសារជនជាតិខម ដាច់ពូជបាត់ទៅហើយ ស្របពេលដែលយុវជនខ្មែរសព្វថ្ងៃជាអ្នកស្នងមរតក កំពុងតែនាំគ្នាសរសេរឡាតាំងសំនៀងខ្មែរ បែកស្លុយ និងសរសេរអក្សរខ្លួនមិនត្រូវជួរចេះមិនច្បាស់លាស់ទៀត មហន្តរាយ និងវិនាសកម្មនឹងមកដល់ មិនយូរមិនឆាប់ បើយើងមិននាំគ្នាខ្វល់ខ្វាយ... ប្រដាល់សេរីថៃ មានប្រភពពីខ្មែរ ត្រូវអូឡាំពិកទទួលស្គាល់ហើយ បន្តិចទៀតចាក់សាក់ថៃ ដែលប្រើអក្សរក្រមខ្មែរនឹងក្លាយជាបេតិកភណ្ឌពិភពលោក ដោយខានមិនបាន ព្រោះថៃកំពុងទំនោរទៅផ្លូវហ្នឹង ហើយទៅប្រកែកជាមួយគេយ៉ាងម៉េចបើយើងរវល់តែ “nh ot dg ei pg”
Cr: Di June
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/184533180376443
Comments: