១. អាចចំណាយពេលពេញមួយថ្ងៃក្នុងការ ឆាត និយាយទូរស័ព្ទ ដើរលេងជាមួយសង្សារឬមិត្ដភ័ក្ដ តែពេញមួយសប្ដាហ៍មិនដែលខលទៅសួរសុខទុក្ខឪពុកម្ដាយសូម្បីតែម្ដង។
២. ចែករំលែករាល់ទុក្ខសោករបស់ខ្លួនលើបណ្ដាញសង្គម អស់ពីរឿងមួយដល់រឿងមួយទៀត ប៉ុន្ដែតើយូរប៉ុនណាហើយដែលអ្នកមិនបានអង្គុយជជែកលេងជាមួយឪពុកម្ដាយ ដើម្បីសួរនាំថាគាត់ចង់បានអី?
៣. ពេលអស់លុយ នឹកដល់ឪពុកម្ដាយមុនគេ ប៉ុន្ដែពេលមានលុយ ក៏ទុកលោកទាំងពីរនៅក្រោយគេ។ តើពេលចាយលុយម្ដងៗ មានដែលគិតដល់ញើសឈាមដែលពួកគាត់ខំរកទេ?
៤. ពេលខូចចិត្ដរឿងស្នេហា មិត្ដភ័ក្ដិមិននៅក្បែរ ក៏គិតថាខ្លូនជាមនុស្សឯកាបំផុតក្នុងលោក ប៉ុន្ដែពេលឪពុកម្ដាយយកចិត្ដទុកដាក់ចំពោះអ្នក បែរជាចាត់ទុកនេះជាការរំខាន គួរឲ្យធុញទ្រាន់។
៥. ដឹងថាខ្លួនកាន់តែធំពេញវ័យ តែមានដែលសម្គាល់ទេថា ឪពុកម្ដាយក៏កាន់តែចាស់ទៅហើយដែរ លោកក៏ត្រូវការការមើលថែពីអ្នក។
៦. នាំរឿងក្ដៅក្រហាយពីខាងក្រៅចូលផ្ទះ មានរឿងមិនសប្បាយចិត្ដ ក៏ប្រើសម្ដីធំតូចដាក់ឪពុកម្ដាយ ។
៧. គិតថាឪពុកម្ដាយមិនដែលយល់ពីអ្នក ចុះមានដែលហ៊ាននិយាយត្រង់ៗទៅកាន់ពួកគាត់ឬអត់?
៨. តែងចាត់ទុកទំនាក់ទំនងខាងក្រៅសំខាន់ជាង ទាំងភ្លេចថាឪពុកម្ដាយក៏ត្រូវការការយកចិត្ដទុកដាក់ពីអ្នក។
៩. ព្រោះតែក្ដីសុខខ្លួនឯងជាមួយប្ដី/ប្រពន្ធ ហើយចាត់ទុកឪពុកម្ដាយជាអម្រែករបស់គ្រួសារ រួចក៏បោះបង់លោកទាំងពីរចោល អោយរស់វេទនា ខ្វះទីជម្រក និងភាពកក់ក្ដៅ។
ប្រភព : Knowledge Cambodia
Reference:
https://web.facebook.com/7knowledgekhmer/photos/a.109940901169005/177943264368768
Comments: