Point Center Login Help
Norway

ហេតុអ្វីខំរៀនដែរតែនៅតែធ្លាក់បាក់ឌុប?

By: Rosa-KH
Date: 2021-08-02 15:21
Category: Study Experience
1248 0 1

បន្ទាប់ពីចេញលទ្ធផលបាក់ឌុបមានសិស្សមិនតិចទេដែលមិនពេញចិត្តនឹងលទ្ធផលខ្លួនឯង ពិសេសមានសិស្សមួយចំនួនទៀតខំរៀនដែរតែប្រឡងធ្លាក។ មូលហេតុអ្វីបានជាមានរឿងនេះកើតឡើង?
១. រៀនដែរ តែមិនមើលលទ្ធផល
ប្រាកដណាស់ សិស្សមួយចំនួនពិតជាខំរៀនមែន ប៉ុន្តែគាត់ពុំបានពិនិត្យមើលខ្លួនឯងទេថាតើថ្ងៃនេះ គាត់បានរៀនចេះអ្វីខ្លះ? រីកចម្រើនអ្វីខ្លះ? ប្រការ ខកខានបែបនឹងធ្វើឱ្យពួកគាត់មិនអាចស្គាល់ពីសមត្ថភាពខ្លួនឯងច្បាស់ ហើយរៀនទាំងគ្មានផែនការ។

២. ធ្វើកិច្ចការឱ្យរួចតែពីដៃ
ថ្វីត្បិតតែមានចំណេះប៉ុណ្ណាក៏ដោយ ប្រសិនបើសន្លឹកកិច្ចការមិនស្អាត មិនមានរបៀបរៀបរយ នោះនឹងអាចធ្វើឱ្យមានបញ្ហា ពិសេសអាចទាញយើងឱ្យធ្លាក់បានទៀតផង។ ដូចនេះ យើងគប្បីទម្លាប់ធ្វើកិច្ចការឱ្យមានរបៀប និងគួរឱ្យទាក់ទាញ។

៣. មិនចេះគ្រប់គ្រងអារម្មណ៍
ភ័យ ជារឿងធម្មតា ប៉ុន្តែបញ្ហានៅត្រង់ថាយើងចេះគ្រប់គ្រងអារម្មណ៍ដែរឬអត់។ ទោះជាពូកែយ៉ាងណា តែបើមិនចេះគ្រប់គ្រងអារម្មណ៍ហើយ ច្បាស់ណាស់ការបរាជ័យនឹងតោងយើងជាក់ជាមិនខានទេ។
សរុបជារួមមក បញ្ហាទាំង៣ខាងលើជាបញ្ហាធម្មតាមែន ប៉ុន្តែវានឹងអូសយើងឱ្យធ្លាក់បាក់ឌុបបាន ប្រសិនបើយើងពុំអាចគ្រប់គ្រងវាបាន។
អត្ថបទ៖ មុន្នី ប៊ុនថុង សិស្សនិទ្ទេស A ឆ្នាំ២០១៩
 


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4068865253210688/

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login