Point Center Login Help
Norway

គ្រប់បញ្ហាគឺមានដំណោះស្រាយ

By: Rosa-KH
Date: 2021-08-07 17:58
Category: Tips
1395 0 0

ពេលអ្នកមើលរូបមួយសន្លឹកនេះហើយ ប្រាកដជាគិតថា គ្មានផ្លូវរស់នោះទេ ហើយអ្នកគិតថាមានតែទទួលយកសេចក្តីស្លាប់ ដោយមិនអាចប្រកែកបាន រួចហើយក៏បោះបង់ ដោយមិនបានសាកល្បង ឬព្យាយាមធ្វើវាឱ្យអស់ចិត្ត។

បើទម្លាក់ខ្លួនចូលទឹក ក្រពើស៊ី។ ប្រសិនបន្តនៅតោងយូរបន្តិចពស់រឹតស្លាប់ ឬបាក់ដើមឈើធ្លាក់ចូលទឹក។ ម៉្យាងទៀតបើ លោតទៅលើគោក តោប្រាកដជាស៊ីអ្នក។ ពេលនេះផ្លូវរបស់អ្នកគឺមានតែសេចក្តីស្លាប់ម៉្យាងគត់?

តើមានដំណោះស្រាយទេ? តើអ្នកត្រូវស្លាប់ដោយបែបនេះ ឬប្រឈមមុខតតាំង?

ស្មេរ សូមបង្ហាញដំណោះស្រាយ២ ដែលមានភាគរយ អាចជួយអ្នកបាន ប្រសើរជាងស្លាប់ ទទេៗ៖
#ដំណោះស្រាយទី១

មើលតាមសភាព របស់សត្វពស់ មិនមែនជាសត្វមានពិសរហូតស្លាប់ទេ អាចជាពស់ថ្លាន់។

អ្នកនៅមានកម្លាំងសមល្មម ដែលអាចតោងដៃមួយបាន ដូចនេះ អ្នកយកដៃម្ខាង ទៅចាប់ក្បាលពស់ បន្ទាប់មកទាញវាមួយទំហឹង ទម្លាក់ចូលក្នុងទឹកបាន ព្រោះភ្លាមៗ ពស់មិនទាន់បានត្រៀមខ្លួននោះទេ ហេតុនេះក្រពើ ប្រាកដជារវល់តែដណ្តើមគ្នាខាំពស់ វាមិនចាប់អារម្មណ៍ ជាមួយអ្នកទេ អ៊ីចឹងអ្នកអាចសម្រូតខ្លួនទៅអង្គុយ កន្លែងពស់បាន ណាមួយសភាព ដើមឈើក៏អាច ទ្រទម្ងន់អ្នកបានដែរ។

ម៉្យាងទៀតសត្វពស់ ក៏ត្រូវការពារខ្លួនវាពីការធ្លាក់មកក្រោម និងការពារខ្លួនវាពីអ្នក ចឹងត្រូវប្រឈមជាមួយវា ហើយវាក៏មិនធំពេកដែល ភ្លាមៗវាមិនអាចរឹតអ្នកបានទេ ប្រសិនបើវារឹតក៏អ្នកមានកម្លាំងអាចតតាំងបានដែរ ពេលនោះអ្នកអាចក្រវែងវាទៅកាន់ទីណាក៏បាន បើអាចទម្លាក់វាមកខាងក្រពើ ឬតោ ដូចនេះភាគរយច្រើន ដែលអ្នកអាចគេចផុតពីសេចក្តីស្លាប់។

#ដំណោះស្រាយទី២
អ្នកក្រឡេកមកមើលរបស់ម៉្យាង ដែលនៅជិតជើងតោ អាចហៅបានថាជាពូថៅ ដូច្នោះ អ្នកមានសង្ឃឹមមួយទៀតហើយ តើពិតមែនទេ?

អាស្រ័យហេតុនេះ អ្នកអាចលោត មកខាងតោបាន ពេលនោះវាប្រាកដជាហក់មកខាំអ្នកជាមិនខាន តែភ្លាមៗអ្នកមិនស្លាប់ទេ គឺរើបម្រាស់មកយកពូថៅបាន ហើយប្រយុទ្ធជាមួយវា បើវាមិនស្លាប់ គឺយើងស្លាប់ ឬវាអាចរត់ព្រោះវាឈឺចាប់ ព្រោះអ្នកកាប់វា។

បើមិនដូចនេះ អ្នកអាចប្រើរបៀបស្រដៀង ដំណោះស្រាយទី១បាន គឺអ្នកប្រឈមមុខជាមួយពស់ រួចហើយក្រវាត់វាទៅលើតោ ឬនៅជិតពស់បាន ខណ: តោ ភ័យជាមួយពស់ ពស់ភ័យជាមួយតោ ចឹងអ្នកមិនសូវឈឺចាប់ ដូចពេលប្រយុទ្ធជាមួយតោ ក្នុងស្ថានការនោះ គឺអ្នកអាចលោតមកយក ពូថៅ ហើយវាយប្រហារគូរសត្រូវមុន អ៊ីចឹងអ្នកមានឱកាសឈ្នះច្រើនជាង។

សំណួរសួរថា ចុះពេលយើងរើបម្រាស់ ដើមនោះប្រាកដជាបាក់?

ពិតណាស់ តែបើអ្នករើបម្រាស់ ទៅខាងពស់ ភាគរយច្រើន គឺអ្នកធ្លាក់ទៅលើដី គឺសំណាងជាងធ្លាក់ទៅក្នុងទឹក ណាមួយ មិនស្រួលៗ ជាឧបទ្ទវហេតុ ដើមឈើនោះ អាចបាក់សង្កត់លើតោ ក៏ថាបានដែរ ហើយក៏អាចធ្លាក់មកលើក្រពើ ហេតុនេះ អ្នកមានឱកាស ស្រវា ចាប់យក ពូថៅ ដើម្បីដោះស្រាយបញ្ហា។

សរុបមក គ្រប់បញ្ហា គឺមានដំណោះស្រាយ ហើយរាល់ដំណោះស្រាយ គឺតែងតែមានឧបសគ្គ គឺអាស្រ័យលើទុក្ខកម្ម ដែលយើងបានជួប។
តែមិនមែនគ្រប់ដំណោះស្រាយទាំងអស់ គឺសុទ្ធតែឈ្នះនោះទេ ព្រោះភាពឈ្នះចាញ់ គឺអាស្រ័យលើ យុទ្ធសាស្រ្ត នៃការដោះស្រាយ ប្រសិនបើខ្លាំងគឺឈ្នះ ទោះដោះស្រាយដោយរបៀបណាក៏ដោយ។

#ដើម្បីដោះស្រាយបានគឺអាស្រ័យលើ
-មានប្រាជ្ញា
- ហ៊ាន
- សាកល្បង
-ប្រឈមមុខ
- ពុះពារ
- មានសង្ឃឹម
- អាចធ្វើបាន ទៅរួច
- ចេះក្តោបបញ្ហា និងចាប់ឱកាស
-និងផ្តោត។ល។

ប្រសិនបើអ្នកខ្សោយ គ្រាន់តែជួបបញ្ហាបន្តិចបន្តួច ឬដូចខាងលើ គឺភ័យលេចនោមបាត់ហើយ និងគិតតែផ្លូវម៉្យាង “គឺស្លាប់”។ យ៉ាងណាមិញ មិនថាការសិក្សា ការងារ អាជីវកម្ម បើអ្នកខ្លាំងគឺឈ្នះ ហើយរស់រានក្នុងវិបិត្តបាន តែបើអ្នកខ្សោយ ប្រាកដណាស់គឺ បរាជ័យ។
“ស៊ូសាកល្បងសិន កុំទាន់គិតថាមិនអាច ដរាបណាអ្នកហ៊ាន គឺនៅមានសង្ឃឹម”

តើអ្នកយល់បែបណា ចំំពោះដំណោះស្រាយនេះ? ហើយអ្នកមានគំនិតបន្ថែមទៀតដែរឬទេ?



#បញ្ជាក់ ការបកស្រាយសំអាងលើរូប ហើយគ្រាន់ជាគំនិត ឬជម្រើស កុំឱ្យស្លាប់ទទេ ទោះបី ភាគរយតិច តែគ្រាន់ជាងមិនធ្វើអ្វីសោះ មុនក្លាយជាចំណីសត្វ។

អត្ថបទ៖ អ៊ឹម ភ័ស

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4022846951145852

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login