Point Center Login Help
Norway

មានកត្តាមួយចំនួនទៀតដែលធ្វើឱ្យអ្នកគេងមិនលក់ឬសុបិនអាក្រក់៖

By: Rosa-KH
Date: 2021-08-08 22:53
Category: Life
1137 0 0

១. ហូបឆ្អែតពេក ឬឃ្លានពេក

២.ញាំទឹកច្រើនពេកមុនពេលគេង

៣ មានវិរុទ្ធមុនពេលចូលដំណេក

៤ គិតច្រើន ហត់ពេក ធ្វើការធ្ងន់ពេក និងខ្សោះអស់កម្លាំង

៥ មិនបានងូតទឹក ឬសម្អាតកន្លែងគេង

៦ ក្តៅស្អុះ និងប្លែកកន្លែងដំណេក

៧ បញ្ហាសម្លៀកបំពាក់ (រឹបពេក ឬមានខ្លិនមិនល្អ …)
៨ ចូលគេងយប់ជ្រៅពេក

៩ ជួបតាមដានរឿងមួយភាគហើយមួយភាគទៀត

១០ រញ៉េរញ៉ៃ រំខានច្រើន ជួនកាលគឺអ្នកជិតខាងហ្នឹងហ្មង (គាត់ប្រឡងចម្រៀងតាមផ្ទះ)

១១ មានកិច្ចការធ្វើមិនទាន់រួចរាល់ និងខ្វល់ចិត្តដោយហេតុចម្លែកដែលខ្លួនបានជួប បានឃើញ…។

ទោះជាយ៉ាងណា ក៏អាចបណ្តាលមកពីសុខភាព មិនអំណោយផល ឬបញ្ហាឈឺអចិន្រ្តៃយ៍ជាដើម។

បើមានបញ្ហាបែបនេះត្រូវទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ គ្រូពេទ្យ និងព្យាយាមសង្កេតពីអាការ:របស់ខ្លួន។ នរណាៗក៏ចង់គេងលង់លក់ស្រួលខ្លួន និងសុបិនល្អដែរ តែត្រូវជៀសវាងចំណុចខាងលើជាមុនសិន។

ត្រូវគេងឱ្យបានស្កប់ស្កល់ និងគ្រប់គ្រាន់ ហើយរហ័សរហូន ក្នុងការក្រោកពីដំណេក ព្រោះអ្នកមានកិច្ចការច្រើនទៀតត្រូវធ្វើ ដូចជាការសិក្សា ការងារ ការទទួលខុសត្រូវផ្សេងៗ និងមានរឿងរ៉ាវជាច្រើនទៀត ដែលត្រូវជួប និងឆ្លងកាត់។

ជាពិសេសស្មេរ ក៏ចង់សុំចិត្តអ្នកជិតខាងដែរ សូមសប្បាយមានពេលវេលា និងគោរព បងប្អូនជុំវិញខ្លួនផង សប្បាយៗចុះ តែមិនមែនរាល់ថ្ងៃទេ ហើយត្រូវចូលរួមការពារផង ៣កុំ ៣ការពារ ព្រោះការឆ្លងជំងឺកូវីដនេះ គឺជាបណ្តាញ សាកស្រមៃបន្តិចថាបើមួយឆ្លង តើមួយនោះទៅប៉ះពាល់នរណាខ្លះ?

ហើយម្នាក់ដែលយើងប៉ះនោះ ទៅជួប ឬប៉ះពាល់នរណាទៀត? គ្រាន់តែ ស្រមៃក៏ព្រឺរោមដែរ ដូចនេះ រួមគ្នាការពារ ដើម្បីឱ្យប្រទេសជាតិវិលត្រឡប់ទៅសភាពដើមវិញ៕

អត្ថបទ៖ អ៊ឹម ភ័ស

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4016751771755370

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login