Point Center Login Help
Norway

បទពិសោធន៍ជីវិត​​ជា​ច្រើន​យ៉ាង ដែល​អ្នក​បាន​រៀន​ពី​ស្នេហា​ចាស់

By: Chap Narith
Date: 2020-03-05 09:26
Category: Life
1316 0 0

ស្នេហា​ចាស់​ក៏​ជា​បទពិសោធន៍​មួយ​សម្រាប់​អ្នក​ដែរ ពេល​ខ្លះ​ក៏​គួរ​តែ​អរគុណ​សង្សារ​ចាស់​យើង​ដែរ ព្រោះ​ក្រោយ​ពេល​ដែល​គេ​ដើរ​ចេញ​ពី​យើង កឺ​យើង​បាន​រៀន​ និង យល់​នូវ​រឿង​ជា​ច្រើន​ណាស់ ហើយ​ទាំង​នេះ​ក៏​ជា​មេរៀន​ដែល​យើង​ទទួល​បាន​ដែរ ៖​

១. គ្មាន​អ្នក​ណា​កើត​មក​ល្អ​គ្រប់​យ៉ាង​នោះ​ទេ

ទាំង​គេ​ ទាំង​ខ្ញុំ​គឺ​គ្មាន​នរណា​ម្នាក់​ល្អ​ទាំង​អស់​នោះ​ទេ ដូច្នេះ​យើង​ក៏​មិន​អាច​ផ្គាប់​ចិត្ត និង​ធ្វើ​អ្វី​ត្រូវ​ចិត្ត​គេ​គ្រប់​រឿង​នោះ​ដែរ តែ​វា​គ្មាន​បញ្ហា​នោះ​ទេ ព្រោះ​មនុស្ស​យើង​មិន​មែន​កើត​មក​សម្រាប់​អ្នក​ណា​ឡើយ។



២. បើ​យើង​មិន​ទាន់​ត្រៀម​ខ្លួនសម្រាប់​ស្នេហា​ទេ កុំ​ទទួល​យក​វា

បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន និង តាំង​ចិត្ត​សម្រាប់​ស្នេហា​នោះ​ទេ អ្នក​មិន​គួរ​ដើរ​ចូល​​វា​ដោយ​សារ​អ្នក​មាន​អារម្មណ៍​ឯកា​ឡើយ ព្រោះ​មិន​យូរ​នោះ​ទេ​អ្នក​នឹង​ឈឺចាប់​ដោយសារ​វា។

 

៣. ពេល​ខ្លះ​វា​គ្រាន់​តែ​ជា​ការ​សម្ដែង និង លេង​សើច​ប៉ុណ្ណោះ

ស្នេហា​ខ្លះ​កើត​ឡើង​គ្រាន់​តែ​សម្ដែង​ឲ្យ​ល្អ​មើល​តែ​ប៉ុណ្ណោះ ហើយ​ពេល​ខ្លះ​វា​កើត​ឡើង​ដោយសារ​ការ​ចង់​លេង​សើច​ ការ​សប្បាយ​របស់​គេ​ដោយ​មិន​បាន​ស្រឡាញ់​យើង​នោះ​ទេ។

 

៤. គ្មាន​អ្នក​ណា​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ជាង​ខ្លួន​ឯង​នោះ​ទេ​

ត្រូវ​ហើយ​គេ​ដើរ​ចូល​មក​ក្នុង​ជីវិត​ហើយ​បាន​ធ្វើ​ឲ្យ​យើង​ឈឺចាប់ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​ឲ្យ​យើង​ឈឺចាប់​កាន់​តែ​ខ្លាំង​នោះ​គឺ​យើង​ខ្លួន​ឯង ព្រោះ​ពេល​ខ្លះ​អ្នក​ដឹង​ថា​ឈឺចាប់​ហើយ​តែ​អ្នក​នៅ​តែ​ដើរ​ទៅ ហើយ​ពេល​ខ្លះ​ទៀត​មិន​ព្រម​លែង​ដៃ​ពី​គេ សុខចិត្ត​ធ្វើ​បាប​ចិត្ត​ខ្លួន​ឯង។


៥. ទោះ​ពិបាក​យ៉ាង​ណា​ក៏​យើង​អាច​ឆ្លង​កាត់​បាន

តែ​យ៉ាង​ហោច​ណាស់​ក៏​យើង​នៅ​តែ​អាច​ឆ្លង​កាត់​ភាព​ឈឺចាប់​នោះ​បាន ទោះ​បី​ពេល​ខ្លះ​យើង​ដុនដាប​ខ្លាំង​ក៏​ដោយ ហើយ​អ្វី​ដែល​សំខាន់​យើង​ចេះ​ទទួល​ស្គាល់​ការពិត។​​

ការពិត​ស្នេហា​ក៏​ជា​មេរៀន​ជីវិត​មួយ​ដែល​យើង​ត្រូវ​ទទួល​យក និង រៀន​ពី​វា​ដែរ ព្រោះ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ចិត្ត​ស្រឡាញ់៕


Reference:

http://kanha.sabay.com.kh/index.php/article/1096622

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login