មានឳពុកជាចារកម្មហើយមានម្តាយជាអ្នករត់គ្រឿងញៀន
១. អ្នកទាំងអស់គ្នាប្រាកដជាបានស្គាល់គាត់ហើយម្នាក់នោះគឺលោក ឈិនឡុង គាត់ត្រូវបានគេបោះបង់ចោលតាំងពីអាយុ៦ឆ្នាំហើយក្រោយមកក៏បានគេបញ្ជូនទៅសាលាវិជ្ជាជីវៈមួយដែលមានដូចជា ការបង្រៀនក្បាច់គុណ ការសម្តែងសៀក និងចម្រៀង ។ គាត់ជាក្មេងស្វាហាប់ម្នាក់ដែលចូលចិត្តរមៀលដូចជាកូនបាល់ គេតែងតែហៅគាត់ថា ប៉ាវៗ គាត់បាននិយាយថា នៅសាលាគាត់រៀនមិនសូវពូកែទេហើយថែមទាំងបានគេវាយធ្វើបាបរហូតទាល់តែខ្ញុំចេះការពារខ្លួនដោយក្រោកឈរតបតទៅនិងជននោះវិញ។ គាត់បានសម្តែងតួរជាមួយនិង លីសៀវឡុង ក្នុងតំណែងតួរដែលត្រូវគេវាយក្នុងពេលនោះគេក៏បានស្គាល់គាត់។
២. បន្ទាប់ពីលីសៀវឡុងស្លាប់ គាត់ក៏បានក្លាយជាតួក្នុងរឿងកុងហ្វូ មួយចំនួនតែដោយសារតែគាត់មិនអាចត្រាប់តាម លីសៀវឡុង ទាំងស្រុងគាត់ក៏បានបរាជ័យក្នុងវិស័យភាពយន្តក្រោយមកគាត់ក៏បានចេញទៅរស់នៅក្នុងប្រទេស អូស្ត្រាលី ជាកម្មករសាងសង់ប៉ុន្តែគាត់មិនបានបោះបង់ក្តីស្រមៃនោះទេ ហើយគាត់ក៏បានចូលមកប្រឡូកក្នុងវិស័យភាពយន្តម្តងទៀត។
៣. តែម្តងនេះគាត់បានបង្កើតនៅរូបភាពថ្មីក្នុងវិស័យភាពយន្តគឺការលេង កំប្លែងលាយជាមួយនិងក្បាច់គុណ។ ២ឆ្នាំក្រោយមកគាត់ក៏បានក្លាយជាតារាសម្តែងដែលមានតម្លៃថ្លៃបំផុតនៅអាស៊ី បច្ចុប្បន្ននេះ ឈិនឡុង គឺតារាសម្តែងហូលីវូតជនជាតិអាស៊ីដែលមានតម្លៃខ្លួនលើសគេ ហើយគ្រោងទ្រព្យសម្បត្តិប្រមាណជា៣៧០លានដុល្លា។
អត្ថន័យអប់រំ៖ បើអ្នកទាំងអស់គ្នាមានក្តីស្រមៃហើយ ចូលចាប់វាឱ្យជាប់ រំលឹកវាជាប្រចាំនោះអ្នក និងអាចធ្វើបាន បរាជ័យនិងធ្វើឱ្យអ្នកទាំងស្វែងរកផ្លូវថ្មីដើម្បីទៅដល់គោលដៅ។
អត្ថបទ៖ សុន លីណា
Reference:
https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4006452252785322
Comments: