Point Center Login Help
Norway

ការឈ្លក់វង្វេងរបស់យុវវ័យ

By: Bella
Date: 2021-08-09 08:53
Category: Life
1094 0 0

១. ចូលចិត្តបង្អួតសម្ភារៈនិយមគ្នា ដោយមិនមែនជាកម្លាំងញើសឈាមរបស់ខ្លួនឯង ប៉ុន្តែមិនព្រមបង្អួតគ្នាពីសមត្ថភាពឡើយ

២. ដើរលេងឡូយឆាយមិនខ្វល់ពីអ្វីទាំងអស់ មិនគិតថាវ័យនេះគឺជាវ័យដែលប្រឹងដុសខាត់ខ្លួនឯង បើនៅតែទុកពេលវេលាចោលបែបនេះទៀតនោះអ្នកនឹងស្តាយក្រោយ

៣. យកពេលសប្បាយច្រើនជាជាងយកពេលទៅរៀនសូត្រ គ្មានអ្នកណាឱ្យរៀនហើយមិនឱ្យសប្បាយនោះទេ តែអ្នកត្រូវតែចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់

៤. យុវវ័យជាវ័យមួយដែលអ្នកមានឱកាសច្រើនណាស់នៅក្នុងការងារព្រោះជាវ័យមួយដែលមានកម្លាំងកាយមាំមួន ការគិតរហ័សរហួន និងសម្បូរគំនិតថ្មី តែភាគច្រើនបានជាមិនសូវគិតទៅវិញ

៥. យុវវ័យជាវ័យមួយដែលចាប់ផ្តើមចេះមានស្នេហា គេមិនហាមឃាត់មិនឱ្យមានទេ តែកុំព្យាយាមយកវាជាលេខមួយពេក ត្រូវធ្វើឱ្យខ្លួនឯងរីកចម្រើនសិន ស្នេហានឹងរត់មកតាមក្រោយ

៦. មួយចំនួនមិនបានជួយអ្វីម្តាយឪពុកហើយនៅធ្វើបាបចិត្តគាត់ថែមទៀត ក្នុងនាមអ្នកជាកូនបើមិនបានជួយអ្វីទេ គួរណាស់តែធ្វើឱ្យគាត់មានមោទនភាពខ្លះទៅដែលមានអ្នកជាកូន

៧. ឈ្លក់វង្វេងជាមួយនិងភាពហ៊ឺហា ទាន់សម័យជាមួយនឹងលុយញើសឈាមឪពុកម្តាយ បង្កើតតែបន្ទុកឱ្យគាត់មិនឈប់ឈរ

៨. ម្តាយឪពុកឱ្យលុយទៅរៀនបែរជាគេចសាលាទៅសប្បាយជាមួយមិត្តភក្តិ មិនគិតពីអនាគតខ្លួនឯងសូម្បីតែបន្តិច

៩. ធ្វើឱ្យគ្រួសារអាប់អោនកិត្តិយស គ្រួសារខ្មាស់គេ ជាពិសេសធ្វើឱ្យខ្លួនឯងបាត់បង់ទំនុកចិត្តពីអ្នកដទៃ និងមានឈ្មោះមិនល្អនៅក្នុងសង្គម

១០. បើអ្នកមិនឈ្លក់វង្វេងនិងរឿងអត់ប្រយោជន៍ទាំងអស់នេះទេ គឺអ្នកបានបង្កើតមនុស្សល្អនៅក្នុងសង្គមជាតិយើងបានម្នាក់ហើយ

អត្ថបទ៖ សុន លីណា

ប្រភព : អ្នកបន្តវេន


Reference:

https://web.facebook.com/Neak.bontorvein/photos/a.446310415466208/4006431646120716

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login