Point Center Login Help
Norway

មិនបានអ្វីក៏ដោយចុះ_គ្រាន់តែធ្វើឱ្យខ្ញុំមានទំនុកចិត្តជាងមុនក៏គ្រប់គ្រាន់ហើយ

By: Roth
Date: 2021-08-09 11:08
Category: Life
1018 0 0


មានមនុស្សជាច្រើនបាននិយាយថាការបន់ស្រន់គឺជារឿងដែលឥតបានការ ឬអ្នកខ្លះទៀតក៏បាននិយាយថា ខ្លួនឯងមិនព្រមជួយខ្លួនឯងផង តើមានវត្ថុស័ក្តិសិទ្ធិ ទេវតាឯណាគេមកជួយខ្លួននោះ?

ត្រូវហើយគ្មានវត្ថុស័ក្តិសិទ្ធិឯណាដែលអាចជួយយើងបានទេ ប្រសិនជាយើងមិនជួយខ្លួនឯង។ ប៉ុន្តែអ្វីដែលធ្វើក៏គ្រាន់តែជាជំនឿ ហើយជឿថាវានឹងអាចធ្វើឱ្យមានទំនុកចិត្តលើខ្លួនឯងជាងមុន ព្រោះជាការជឿតាំងពីបុរាណមកហើយ បូកផ្សំជាមួយការព្យាយាម អត់ធ្មត់របស់ខ្លួនឯង មិនមែនជឿលើការបន់ស្រន់ទាំងស្រុងនោះទេ។

បើទោះបីជាវាមិនបានផ្តល់អ្វីពិតប្រាកដ តែវាក៏អាចធ្វើឱ្យមានការសប្បាយចិត្ត ជឿជាក់លើខ្លួនឯង ហើយវាក៏ជាចំណែកមួយក្នុងការធ្វើឱ្យខ្លួនឯងកាន់តែរឹងមាំឡើង ដោយជឿថាការបន់ស្រន់នេះនឹងធ្វើឱ្យខ្លួន អាចទទួលបាននូវអ្វីដែលទួលថ្វាយ...។

មិនបានអ្វីក៏ដោយចុះ គ្រាន់តែធ្វើឱ្យខ្ញុំមានទំនុកចិត្តជាងមុនក៏គ្រប់គ្រាន់ហើយ ក៏មិនចង់បានអ្វីនោះដែល ប្រសិនជាមាននរណាមិនពេញចិត្តក៏សូមឱ្យអូសរំលងនូវអ្វីដែលខ្ញុំធ្វើ កុំចាប់អារម្មណ៍លើខ្ញុំអី ព្រោះមនុស្សម្នាក់ៗតែងតែមិនដូចគ្នា ហើយការជឿក៏ខុសគ្នាដែរ។

ទំព័រ: ខ្លឹមសារ-KlemSa


Reference:

https://web.facebook.com/photo/?fbid=162814122377417&set=a.105573171434846

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login