Point Center Login Help
Norway

Larry Ellison ស្ថាបនិកនៃក្រុមហ៊ុន Oracle Corporation

By: Charlie
Date: 2021-08-11 19:24
Category: Work Experience
1013 0 0

១ .​ សញ្ញាប័ត្រមហាវិទ្យាល័យ

លោក Larry Ellisonប្រាកដជាមិនមែនជាមហាសេដ្ឋីបោះបង់ការសិក្សាមហាវិទ្យាល័យតែមួយទេដែលបានរកឃើញជោគជ័យនៅ Silicon Valley ប៉ុន្តែគាត់គឺជាមនុស្សទីមួយ: មុន Bill Gates មុនពេលមិត្តភក្តិដ៏ល្អបំផុតរបស់គាត់ Steve Jobs ទៅទៀត ។ លោក Ellison បានឈប់រៀននៅមហាវិទ្យាល័យមិនមែនតែមួយដងទេប៉ុន្តែពីរដងឯណោះ មុនពេលលោកផ្លាស់ទៅនៅ កាលីហ្វ័រញ៉ាខាងជើងនៅអាយុ ២២ ឆ្នាំក្នុងឆ្នាំ ១៩៦៦ ។

២ . ការចូលនិវត្តន៍

គាត់បានកាន់តួនាទីជានាយកប្រតិបត្តិនៅ Oracle ចាប់តាំងពីឆ្នាំ ១៩៧៧ ។​លោក Ellison នៅតែជានាយកប្រតិបត្តិសូម្បីតែសព្វថ្ងៃនេះក្រុមហ៊ុន IBM មានប្រពៃណីមួយដែលនាយកប្រតិបត្តិត្រូវបានស្នើសុំឱ្យចូលនិវត្តន៍នៅអាយុ 60 ឆ្នាំ។ Ellison មិនដែលបានពិភាក្សាជាសាធារណៈអំពីការចូលនិវត្តន៍ទេ ពីព្រោះលោកគិតថាវាមិនមែនជារឿងដែលសំខាន់ ហើយលោកគឺជានាយកប្រតិបត្តិដែលមានអាយុច្រើនជាងគេ។

៣ . ភាពលោភលន់

លោកបាននិយាយថាភាពលោភលន់តែងតែនាំមនុស្សទៅរកក្ដីវិនាសដោយសារការចង់បានហួសហេតុ ការចង់បានប្រាក់ចំណេញលឿនពេកដោយមិនបានគិតអំពីហានិភ័យវាអាចធ្វើឲ្យអាជីវកម្មដួលរលំបើ យើងមិនបានប្រុងប្រយ័ត្ន លោកក៏បាននិយាយផងដែលថាលោកមិនចូលចិត្តភាពលោភលន់នោះទេ ។

៤ . ការបំពានច្បាប់

ការបំពានច្បាប់វាមិនមែនជារឿងដែលល្អនោះទេ មានអាជីវកម្មជាច្រើនដែលអាជីវកម្មខ្លះខុសច្បាប់ហើយបានរៀនពីវីធីគេចវេសច្បាប់ទាំងដែលខ្លួន ធ្វើខុស។ លោក Ellison លោកមិនចូលចិត្តការងារ ឬ មុខរបរណាដែលបំពាន់លើច្បាប់នោះទេ។

៥ . ការនិយាយពាក្យស្មោកគ្រោក នាយកប្រតិបត្តិក្រុមហ៊ុនភាគច្រើនមិនដែលហ៊ានរិះគន់ដៃគូប្រកួតប្រជែងជាសាធារណៈនោះទេ។ លោក Ellison មិនប្រមាថដៃគូប្រកួតប្រជែងទេ ដោយសារតែលោកគិតថាពួកជាមិនមែនជាសត្រូវទេ ហើយមួយវិញទៀតនោះមានលោកបានលើកឡើងថាការមើលងាយគូប្រកួតប្រជែងពេកធ្វើឲ្យការងារ របស់យើងចុះខ្យោយនិងមិនសូវមានគុណភាព។ 

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login