Point Center Login Help
Norway

វិធីសាស្ត្រ ៤ យ៉ាង​គ្រប់គ្រង​មនុស្ស​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួន

By: Charlie
Date: 2021-08-13 23:18
Category: Work Experience
1034 0 0

ក្នុង​នាម​ជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែ​វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​រឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។

មិនធ្វើការប្រកួតប្រជែងគ្នា

 

SEARCH

Kampuchea Thmey Daily

Kampuchea Thmey Daily

Vattanac Bank

Sokha Hotels

E-Get

Helistar Cambodia - Helicopter Charter Services

 

អាជីពវិធីសាស្ត្រ ៤ យ៉ាង​គ្រប់គ្រង​មនុស្ស​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្លួនបានផុស ៤ ខែ មុន នៅ ថ្ងៃពុធ ២១ មេសា ២០២១ដោយ Blue Sky

SHARETWEET

ក្នុង​នាម​ជាអ្នកដឹកនាំ យើងប្រាកដជាចង់ឲ្យបុគ្គលិករបស់ខ្លួនចូលចិត្តនិងគោរពស្រឡាញ់។ ប៉ុន្តែ​វា​មិន​ងាយស្រួល​នោះ​ទេ​ក្នុង​រឿងនេះ ជាពិសេសធ្វើជាដឹកនាំបុគ្គលិកចាស់ដែលមានបទពិសោធន៍យូរជាងយើង។

 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ទីនេះ KPT Plus សូម​បង្ហាញតិចនិក ៤ យ៉ាងដែល​អាច​ជួយ​ដោះស្រាយ​ជាមួយ​បុគ្គលិក​ចាស់បទពិសោធន៍​ជាងអ្នក៖

 

មិនធ្វើការប្រកួតប្រជែងគ្នា

 

 

ធម្មជាតិមនុស្សចូលចិត្តប្រកួតប្រជែង និងមានបក្សពួកស្ទើរនៅគ្រប់ទិសទី មិនមែនតែនៅកន្លែងការងារប៉ុណ្ណោះទេ។ ទោះបីរឿងនេះកើតឡើងនៅកន្លែងការងារអ្នកក៏ដោយ តែអ្នកដែលជាមេដឹកនាំត្រូវបង្ហាញថា កន្លែងការងាររបស់អ្នកមិនមានបក្សពួកនិយមនោះទេ ជាពិសេសអ្នកគាំទ្រមនុស្សក្រោមបង្គាប់ដោយស្នើភាពគ្នា។ ម្យ៉ាងទៀត ការិយាល័យរបស់អ្នកមិនផ្ដោតលើការប្រកួតប្រជែងគ្នានោះឡើយ តែផ្ដោតលើលទ្ធផលជោគជ័យរួមគ្នា។

 

ធ្វើតារាងការងារដោយផ្ដោតលើលទ្ធផល

 

ជារឿយៗបុគ្គលិកដែលមានបទពិសោធន៍ច្រើនរៀងមានអំនួតបន្តិច ព្រោះយល់ថាខ្លួនជារៀមច្បងនិងធ្លាប់ឆ្លងកាត់ការងារក្រាស់ក្រែល។ ជួនកាលពួកគេមិនគោរពអ្នកដឹកនាំដែលក្មេងសេចក្ដីជាងខ្លួនទេ ហើយធ្វើការតាមអំពើរចិត្ត។ ក្នុងលក្ខខណ្ឌនេះ អ្នកត្រូវមានគោលការណ៍ និងតារាងពិន្ទុដើម្បីកំណត់លទ្ធផលការងារប្រចាំសប្ដាហ៍ឬប្រចាំខែ។ ទុកឲ្យតួលេខជាអ្នកវាស់វែងកិច្ចការដែលពួកគេធ្វើ នោះអ្នកក៏គ្មានការទិតៀនពីភាពលម្អៀងណាមួយដែរ។

 

ធ្វើជាមនុស្សកណ្ដាលក្នុងចំណោមបុគ្គលិកជាមេដឹកនាំ ប្រៀបបាននឹងម្ដាយឪពុកដែលត្រូវស្រឡាញ់កូនៗឲ្យស្មើគ្នា។​ ដូចគ្នាដែរជាអ្នកត្រូវស្រឡាញ់ គោរព និងឲ្យតម្លៃអ្នកក្រោមបង្គាប់ឲ្យបានដូចៗគ្នាទាំងអស់។ មិនថា អ្នកចាស់មិនសូវចូលចិត្តអ្នក តែមិនមែនមានន័យថាអ្នកត្រូវធ្វើបែបនេះតបទៅវិញទេ។ពេលមានបញ្ហាត្រូវតែឈរនៅកណ្ដាល និងជួយដោះស្រាយពួកគេដោយភាពអត់ធ្មត់។

 

ធ្វើការជជែកគ្នាទៅវិញទៅមក

គួររៀបចំវគ្គខ្លីៗ ឬការប្រជុំជាទៀងទាត់ដើម្បីចែករំលែកបទពិសោធន៍ល្អៗជាមួយគ្នា ហើយវាក៏ធ្វើឲ្យយើងអាចជិតស្និទ្ធគ្នា ព្រមទាំងយល់ពីបញ្ហាគ្នាទៅវិញទៅមកផងដែរ។

 

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login