Point Center Login Help
Norway

ចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀត

By: Charlie
Date: 2021-08-13 23:19
Category: Work Experience
1102 0 0

១ យល់ពីតម្លៃរបស់និយោជិក

 

SEARCH

Kampuchea Thmey Daily

Kampuchea Thmey Daily

Vattanac Bank

Sokha Hotels

E-Get

Helistar Cambodia - Helicopter Charter Services

 

អាជីពចំណុច​ទាំង​នេះ នាំ​ឲ្យ​អ្នក​គ្រប់គ្រង​ទទួល​បាន​ការ​គោរព​លើស​ពី​តួនាទី​ទៅទៀតបានផុស ៤ ខែ មុន នៅ ថ្ងៃសៅរ៍ ១៧ មេសា ២០២១ដោយ Blue Sky

SHARETWEET

អ្នកគ្រប់គ្រងគ្រប់រូបត្រូវរកវិធីល្អ​បំផុត​ដើម្បី​ដឹកនាំ​និង​លើក​ទឹកចិត្ត​ប៉ុន្តែ​គោលការណ៍​មូលដ្ឋាន​មួយ​ចំនួននឹងជួយ​ឲ្យ​អ្នកទទួលបានការគោរពសឹងលើសពីនាយកប្រតិបត្តិទៅទៀត។

 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មីដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ យល់ពីតម្លៃរបស់និយោជិក

 

 

យើងដឹងហើយថា គ្រប់គ្នា​ចង់បានតម្លៃមួយ ហើយ​យើង​តែងតែ​មិន​អាច​សម្រេច​គោលបំណង​ម្នាក់ឯងបានទេ ដូច្នេះត្រូវខិតខំជួយបុគ្គលិកនានាឲ្យ​បាន​រីកចម្រើន មិនថា​មុខការ ជំនៈឧបសគ្គរៀនបន្ថែម ចែករំលែក​ស្នាដៃ មិន​ដណ្ដើម​យក​តែ​ឯង អ្នកនឹងឈ្នះ។

 

២ រក្សា​ភាពត្រឹមត្រូវ

 

ចៀសវាងការ​លេងល្បែងបក្សពួក ដាក់មហិច្ឆតាឬគំនុំឬមនោសញ្ចេតនាផ្ទាល់ខ្លួន ខ្ពស់ជាង​ស្មារតី​ជាក្រុម។ ព្រោះ​មនុស្សគ្រប់គ្នា គេ​ឆាប់ដកការគោរពវិញណាស់ ចំពោះអ្នកគ្រប់គ្រង​ណាដែលមាន​សកម្មភាពអយុត្តិធម៌ ឬបម្រើអារម្មណ៍ខ្លួនឯង ជាជាងប្រយោជន៍រួម។

 

៣ ស្គាល់ចំណុចខ្លាំងរបស់សមាជិកនីមួយៗ

 

 

Smiling Asian young business women in casual wear standing in line with arms folded in meeting room. Row of Business men and women looking at camera

តាមរយៈការប្រើប្រាស់ភាពខ្លាំងពីធម្មជាតិរបស់និយោជិកមកបញ្ចូលទៅនឹងសក្តានុពលពេញលេញរបស់ក្រុម អ្នកមិនត្រឹមតែអនុញ្ញាតឲ្យនិយោជិកមានអារម្មណ៍ថា មានតម្លៃនិងជាចំនែក​នៃសមិទ្ធិផលខ្ពស់ៗប៉ុណ្ណោះទេ ពួកគេ​ក៏ពិបាករកមេដឹកនាំបានដូចទៀតដែរ។ នៅពេលដែលនិយោជិកសំរេចគោលដៅដ៏លំបាកឬទាញយកបានជ័យជម្នះចូរចាប់យកឱកាសជូនរង្វាន់និងនំាក្រុមដទៃទៀតឱ្យមានឱកាស​ទទយលបានជោគជ័យស្រដៀងគ្នាដែរ។

 

៤ ចេះប្រើពេលវេលាច្បាស់

 

កុំរំពឹងថា និយោជិកនឹងរៀនជំនាញថ្មីៗកែប្រែអាកប្បកិរិយា ឬកែលម្អការអនុវត្តការងាររបស់ពួកគេត្រឹមពេលមួយយប់ ត្រូវចេះទុកពេលវេលា ចេះវាយតម្លៃនិងកោតសរសើរជាជំហានៗ ។ កុំចង់ឲ្យគេល្អគ្រប់១០ ចូរយកចិត្ត​ទុកដាក់លើការផ្លាស់ប្តូរបន្តិចបន្តួចទាំងនោះហើយដែលនឹងនាំមក​នូវ​លទ្ធផលរឹងមាំ​រយៈពេលវែង។

 

៥ មាន​ប្រតិកម្មរហ័សតែកុំសម្រេចចិត្តម្នាក់ឯង

បង្ហាញ​ការ​គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមគ្មានអ្វីក្រៅតែពីផ្តល់ទំនុកចិត្ត បង្កើនជំនាញរបស់ពួកគេនិងធ្វើ​ឲ្យ​ប្រសើរឡើងនូវសមត្ថភាពក្នុងការសម្រេចចិត្តរបស់ពួកគេ ជាជាងយើងតែងតែសម្រេចចិត្ត​ម្នាក់ឯង។ គេថាមេដឹកនាំបង្កើតមេដឹកនាំ បើអ្នកចេះតែសម្រេចចិត្ត​ តើពេលណាគេក្លាយជាមេដឹកនាំបាន? ការផ្តល់មតិ និង​ជួយជ្រោមជ្រែងឬដោះស្រាយបញ្ហា​ប្រឺម មិនអាចយឺតយ៉ាវបានទេ ។​ គ្មានអ្នកណាកោតគោរពមេដឹកនាំដែលយឺតយ៉ាវ ពន្យាពេល គេចវេ៉សឡើយ។​

 

Comments:

Avatar

Charlie

Questions: 25

Answers: 78

Blog: 61

Scholarship Post: 61


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login