Point Center Login Help
Norway

ការរៀនដ៏ពិតប្រាកដ (រៀនស្វ័យគុណអានន្ដ)

By: ម៉េត រស្មី
Date: 2021-12-10 20:36
Category: Study Experience
1183 0 1

បើយើងនិយាយអំពីវិធីសាស្ត្រនៅក្នុងការរៀន ពិតណាស់ថាវាមានច្រើន ។ សិក្សានុសិស្សច្រើនបានចូលរួមចែករំលែក បទពិសោធន៍ល្អនៅក្នុងជីវិតដើម្បីធ្វើការសិក្សាប្រកបដោយភាពជោគជ័យ។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំនឹងនិយាយអំពីអ្វីដែលសិក្សានុសិស្សមួយចំនួនធំបាននិយាយដោយ ក្ដោបយកន័យរួមរបស់ពួកគាត់។ 

ការសិក្សារៀនសូត្រទាមទារឲ្យយើងមានការខិតខំប្រឹងប្រែង ការខិតខំប្រឹងប្រែងទាមទារឲ្យយើងចេះធ្វើវាដោយភាពត្រឹមត្រូវនិងប្រកបដោយយុទ្ធសាស្ត្រល្អ។យុទ្ធសាស្ត្រគឺជាក្បួនសម្រាប់ធ្វើឲ្យការងារប្រកបដោយភាពជោគជ័យ។ 

ខ្ញុំដឹងថាវិធីសាស្រ្តក្នុងលោកគឺមានច្រើនដើម្បីរៀនចេះ។ លោកគ្រូអ្នកគ្រូតែងតែពោលពាក្យឱ្យយើង ធ្វើលំហាត់ឲ្យបានច្រើន អានប្រលោមលោកឲ្យបានច្រើនឱ្យបានច្រើន ប៉ុន្តែខ្ញុំមិនអាចធ្វើដូចពួកគាត់និយាយបានទេ។ បន្ថែមពីនោះខ្ញុំចង់ទទួលបានជោគជ័យនៅក្នុងការសិក្សាដូច្នេះខ្ញុំត្រូវរកវិធីសាស្ត្រដើម្បីធ្វើអោយខ្លួនឯងទទួលបានជោគជ័យ។ ខ្ញុំប្ដូរពីពាក្យថាធ្វើលំហាត់ច្រើន មុខជាសរសេររូបមន្ត ហើយធ្វើលំហាត់ដោយផ្នែក មិនពេញលេញ ។លំហាត់ខ្ញុំនៅតែធ្វើប៉ុន្តែអ្វីដែលខ្ញុំកែប្រែគឺខ្ញុំជាមនុស្សខ្ជិល ដូច្នេះខ្ញុំត្រូវការការរៀនដោយមិនចាំបាច់ចំណាយពេលយូរ។

លោកគ្រូអ្នកគ្រូនិងសិស្សច្បងជាប់និទ្ទេសអេ a តែងពោលពាក្យថា បើចង់ទន្ទេញមេរៀនអោយចាំ ត្រូវទន្ទេញពេលព្រឹក។ ប៉ុន្តែខ្ញុំជាមនុស្សដែលមិនចូលចិត្តការទន្ទេញមេរៀន ទោះបីជាពេលព្រឹកថ្ងៃឬល្ងាច។ដូច្នេះខ្ញុំត្រូវរកវិធីសាស្ត្រផ្សេងដើម្បីទទួលបានចំណេះដឹងដូចជាទន្ទេញមេរៀនចាំ ពោលគឺខ្ញុំស្ដាប់ជាសំឡេង ដោយសារតែខ្ញុំជាមនុស្សដែលចូលចិត្តស្ដាប់ដូច្នេះខ្ញុំត្រូវស្ដាប់ ។ 

សរុបមកការសិក្សារៀនសូត្រមិនមែនចាំតែយកបទពិសោធន៍ពីអ្នកដទៃមកអនុវត្ត ពេលខ្លះស្ថានភាពរបស់យើងខុសគ្នាពីស្ថានភាពរបស់ពួកគាត់ដូច្នេះការអនុវត្តរបស់យើងក៏មិនទទួលបានផលល្អដូចជាពួកគាត់ដែរ ។ បទពិសោធន៍គ្រាន់តែជាស្ពានចម្លងមនុស្សទៅរកភាពជោគជ័យប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជោគជ័យដោយសារតែបទពិសោធន៍របស់អ្នកដទៃនោះទេ។ ក្នុងការសិក្សារៀនសូត្រ យើងត្រូវស្ដាប់និងស្វែងយល់ពីបទពិសោធន៍ល្អរបស់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែយើងមិនអាចអនុវត្តដូចទាំងស្រុងអ្វីដែលពួកគាត់បានរៀបរាប់នោះទេយើងត្រូវតែចេះកែប្រែលៃ លកឲ្យវាសមស្របទៅនឹងស្ថានភាពរបស់ខ្លួនយើង។ ខ្ញុំចង់ចេះធ្វើលំហាត់រូបវិទ្យា ប៉ុន្តែខ្ញុំខ្ជិលរូបធ្វើលំហាត់ពេញឬច្រើន នោះខ្ញុំត្រូវតែធ្វើលំហាត់ច្រើន ប៉ុន្តែមិនធ្វើពេញ។ មិនថាវិធីសាស្រ្តណាក៏ដោយឲ្យតែយើងចេះកែប្រែឲ្យសមស្របទៅនឹងស្ថានភាពរបស់យើង ហើយអនុវត្តន៍វាជារឿយៗ កែប្រែវាជាលំដាប់នោះវានឹងអាចធ្វើឱ្យយើងទទួលបានជោគជ័យក្នុងការសិក្សាបាន។ 

នេះគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួននិងការសង្កេតឃើញព្រមទាំងគំនិតល្អពីបងៗ បើមានកន្លែងណាខ្វះខាតសូមជួយណែនាំផង សូមអរគុណ

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login