Point Center Login Help
Norway

Tip for good health

By: Sovisal
Date: 2022-02-11 08:18
Category: Tips
1263 0 0

#សុខភាពល្អអាស្រ័យលើរឿង៣សំខាន់ សុខភាពគឺជារឿងសំខាន់បំផុតក្នុងជីវិតមនុស្ស។ បើសុខភាពយើងមិនល្អ អ្វីៗក៏មិនល្អ រស់នៅគ្មានសុភមង្គលទាំងផ្លូវកាយនិងផ្លូវចិត្ត។ ខ្ញុំសូមបង្ហាញកត្តាសំខាន់៣យ៉ាង ដែលធ្វើឱ្យយើងមានសុខភាពល្អ ជីវិតស្រស់ថ្លា មានដូចជា៖ ទី១ គេងលក់ឱ្យស្ងប់និងស្កប់ស្កល់។ ដើម្បីគេងលក់ស្ងប់និងស្កប់ស្កល់ គឺត្រូវចូលគេងឱ្យបានមុនម៉ោង១០យប់ ព្រោះបើចូលគេងយឺតម៉ោងនឹងគេងមិនងាយលក់។ ពិសាទឹកដោះគោស្រស់១កែវមុនពេលចូលគេ កុំញ៉ាំទឹកពេល​យប់ព្រោះធ្វើឱ្យយើងចូលបន្ទប់ទឹកញឹករំខានដំណេក។ល។ បើគេងលក់ស្ងប់និងស្កប់ស្កល់ហើយ អាហ្នឹងគេហៅថា បានសុខភាពល្អមួយភាគបីក្នុងជីវិត។ ទី២ ញ៉ាំឱ្យបានសុខភាពល្អ គឺញ៉ាំឱ្យបានត្រឹមត្រូវតាមក្បូនពេទ្យនិងតម្រូវការរាងកាយ ដោយមានអាហារបួនក្រុមច្បាស់លាស់។ អាហារបួនក្រុមនោះមានដូចជា ក្រុមអាហារដែលមានជាតិប្រូតេអ៊ីន (ត្រី មាន់ ទា ...) ក្រុមអាហារប្រភេទបន្លែផ្លែឈើ (ផ្លែប៉ោម ចេក សាលាដ ...) ក្រុមអាហារមានផ្ទុកជាតិ Carbohydrates (បាយ ពោត នំប៉័ង ...) និងក្រុមអាហារជំនួយឆ្អឹង (ទឹកដោះគោ យ៉ូហ្គឺត(Yogurt) ឈីស...)។ បើយើងញ៉ាំត្រឹមត្រូវ យើងបានសុខភាពល្អមួយភាគបីទៀតហើយ។ ទី៣ ការហាត់ប្រាណ។ បើយើងបានហាត់ប្រាណតាមការណែនាំរបស់គ្រូពេទ្យ ហើយសមស្របនឹងរាងកាយយើង នោះជីវិតយើងនឹងទទួលបានសុខភាពល្អ រាងកាយរឹងមាំ។ យើងត្រូវចាំថា បើហាត់ប្រាណលើសកម្រិតក៏មានបញ្ហាសុខភាពដែរ ហើយបើពុំហាត់ប្រាណសោះក៏មានបញ្ហាសុខភាពដូចគ្នា។ ខ្ញុំសូមបញ្ជាក់ថា បើយើងអាចធ្វើបាននូវចំណុចទាំងបីខាងលើនេះ នោះយើងនឹងមានជីវិតរស់នៅប្រកបដោយសុខភាពល្អ ពុំសូវឈឺថ្កាត់ច្រើន៕


Reference:

MenglyJQuach

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login