Point Center Login Help
Norway

ជំនាញដែលអ្នកត្រូវចេះនៅមហាវិទ្យាល័យ

By: Chhay Phakkdey
Date: 2022-02-13 17:56
Category: Study Experience
1621 1 1

នៅក្នុងមហាវិទ្យាល័យមានជំនាញជាច្រើន ដែលពេលដែលយើងជ្រើសរើសជំនាញទាំងអស់នោះយើងខ្លួនឯងក៏មិនបានដឹងច្បាស់ពីជំនាញនោះដែរ ប៉ុន្តែមានជំនាញមួយចំនួនដែលយើងត្រូវចេះ មិនថាយើងរៀនមុខជំនាញអ្វីនោះទេ។​ មុខជំនាញនោះមានដូចខាងក្រោម៖

  • ភាសាបរទេស

ភាសាបរទេសដែលអ្នកត្រូវរៀនជាចាំបាច់នៅក្នុងសង្គមការងារបច្ចុប្បន្នគឺភាសាចិននិងភាសាអង់គ្លេស។ ភាសាទាំងពីរនេះអាចជួយយើងបានមិនត្រឹមតែសម្រាប់ធ្វើការទំនាក់ទំនងក្នុងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អោយយើងមានភាពងាយស្រួលក្នុងការស្វែងរកឯកសារ ឬ ទទួលចំណេះដឹង ឬរៀនតាមប្រព័ន្ធអ៊ីនធឺណិត។ ភាសាទាំងពីរនេះគឺជាភាសាដែរមានប្រភពឯកសារយ៉ាងទូលំទូលាយទូទាំងពិភពលោក ដែលធ្វើឲ្យយើងអាចចេះរកឯកសារបានតាមអ្វីដែលយើងចង់បាន។

  • ជំនាញបច្ចេកទេសកុំព្យូទ័រ

បច្ចុប្បន្នអ្នកតែងតែឮគេនិយាយថា សម័យនេះជាសម័យកុំព្យូទ័រ ប៉ុន្តែសិស្សនិស្សិតយើងភាគច្រើនដែលទើបតែចប់ពីវិទ្យាល័យគឺមិនទាន់ស្គាល់ច្បាស់នូវអ្វីដែលហៅថាកុំព្យូទ័រនោះទេ ខ្ញុំជួបគ្នាច្រើនគឺទូរស័ព្ទ។ ក្នុងកន្លែងការងារជាទូទៅគេប្រើកុំព្យូទ័រសម្រាប់ធ្វើការងារទូទៅ ដូចជាគ្រប់គ្រងឯកសារ គ្រប់គ្រងទិន្នន័យ ធ្វើការ design ឬក៏បង្កើតកម្មវិធីប្រព័ន្ធកុំព្យូទ័រផ្សេងៗ ។ កុំព្យូទ័រគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងវិស័យការងារ។ ដូច្នេះមិនមែនតែអ្នកដែលរៀនជំនាញកុំព្យូទ័រនោះទេដែលត្រូវចេះកុំព្យូទ័រគឺសិស្សនិស្សិតម្នាក់ៗត្រូវចេះជំនាញនេះ ។ ជំនាញនេះ គឺសំដៅទៅលើការប្រើប្រាស់កុំព្យូទ័រជាលក្ខណៈទូទៅ ដូចជា Word Excel PowerPoint ការគ្រប់គ្រងឯកសារនៅក្នុងកុំព្យូទ័រ ការប្រើប្រាស់អ៊ីមែល ការស្វែងរកឯកសារតាមអ៊ីនធឺណិត និងមានជាច្រើនផ្សេងៗទៀត។

  • ការចេះធ្វើការជាក្រុម

ជាទូទៅនៅក្នុងមហាវិទ្យាល័យគ្រប់មុខជំនាញទាំងអស់តែងតែមានឱកាសក្នុងការធ្វើការងារជាក្រុមយើងខ្ញុំទាំងអស់ដូចជាការធ្វើ assignment គឺជាឧទាហរណ៍ជាក់ស្ដែងក្នុងការធ្វើការងារជាក្រុម។ នៅក្នុងសង្គមការងារក្នុងក្រុមហ៊ុននីមួយៗមានផ្នែកឬក៏ក្រុមជាច្រើនដែលក្រុមនីមួយៗអាចមានមនុស្សច្រើន តែតម្រូវឱ្យបុគ្គលិកម្នាក់ៗត្រូវចេះធ្វើការងារជាក្រុម។

  • ជំនាញក្នុងជំនាញ

ក្នុងមហាវិទ្យាល័យថ្នាក់បរិញ្ញាបត្រ សាលាមិនបានបង្រៀនយើងទៅលើផ្នែកណាមួយច្បាស់លាស់រហូតដល់យើងអាចយកវាទៅធ្វើការដោយផ្ទាល់តែម្ដងទេ ប៉ុន្តែអ្វីដែលសាលាបង្រៀនយើងគឺជាទ្រឹស្ដីជារួមដែលយើងអាចយកដីទាំងអស់នោះយកទៅអនុវត្តនិងស្វែងរកអត្ថន័យនៃទ្រឹស្ដីទាំងអស់នោះ។ មុខជំនាញនីមួយៗនៅក្នុងមហាវិទ្យាល័យ ត្រូវតែមានជំនាញច្បាស់លាស់និមួយៗនៅក្នុងជំនាញទាំងអស់នោះ។ ដូច្នេះហើយយើងត្រូវមើលឲ្យច្បាស់ថាតើយើងពេញចិត្តផ្នែកណាមួយនៃជំនាញនេះ រួចយើងតម្រង់គោលដៅអោយមុចស្រួចទៅលើជំនាញនោះ។

អត្ថបទខាងលើនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ដែលខ្ញុំមាន សង្ឃឹមថាអត្ថបទនេះផ្ដល់ជាគំនិតយោងមួយ ដល់ប្អូនដែលទើបរៀនចប់វិទ្យាល័យ ហើយក៏សង្ឃឹមថានឹងមានមិត្តផ្សេងទៀតជួយចែករំលែកបន្ថែមទៀត៕

Comments:

user icon

លីហុន(2 years ago)  អរគុណសម្រាប់ការចែករំលែក

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login