យុវវ័យច្រើនណាស់ចូលចិត្តអានសៀវភៅ ប៉ុន្តែខ្ញុំធ្លាប់ជាយុវជនម្នាក់ខុសពីគេ ព្រោះខ្ញុំចូលចិត្តអានអត្ថបទឬសៀវភៅដែលសរសេរជាលក្ខណៈសង្ខេបខ្លីៗ។ ដូច្នេះប្រសិនបើអ្នកដូចជារូបខ្ញុំពីអតីតកាល អ្នកប្រហែលជានឹងដាក់សៀវភៅនេះចោលនៅលើធ្នើរហើយមើលទៅ។ តែមុននឹងធ្វើបែបហ្នឹង សូមស្តាប់ខ្ញុំបន្តិចសិន។ បើអ្នកសន្យាអានសៀវភៅនេះ ខ្ញុំក៏ហ៊ានធានាថាវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជាកំពុងធ្វើដំណើរផ្សងព្រេងមួយ។ ដើម្បីធ្វើឲ្យកាន់តែមានលក្ខណៈទាក់ទាញ ខ្ញុំបានបញ្ចូលនូវរូបថ្លុកកំប្លែង គំនិតល្អៗ ទ្រឹស្តីល្បីៗ និងបទពិសោធន៍ជាច្រើនរបស់យុវវ័យជុំវិញពិភពលោក ... ក៏បានបញ្ចូលផងដែរនូវរបស់មួយចំនួនទៀតដែលនឹងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើលជាក់ជាមិនខាន។ ដូច្នេះតើអ្នកអាចសាកល្បងអានវាបន្តិចបានទេ?
-SEAN COVEY
Comments: