១. ចេះបារម្ភពីអ្នក នៅពេលណាដែលអ្នកមានទុក្ខវេទនា
២. រាប់អានអ្នកមិនមែនដើម្បីតែផលប្រយោជន៍ គឺជាការរាប់អានចេញពីចិត្តមិនមែនសម្លឹងឃើញផលប្រយោជន៍នោះទេ
៣. មិននិយាយអាថ៍កំបាំងអ្នកទៅប្រាប់អ្នកដទៃ គេមិននិយាយផ្តេសផ្តាសឡើយពីអ្វីដែលអ្នកបានប្រាប់ទៅកាន់គេ
៤. ស្រលាញ់អ្នកដូចជាបងប្អូន មានអ្វីក៏មិនដែលភ្លេចគ្នាដែលទោះបីក្នុងកាលៈទេសៈណាក៏ដោយ
៥. ចេះជួយគ្នានៅពេលដែលអ្នកត្រូវការ មិត្តល្អនឹងមិនរត់ចោលអ្នកឡើយនៅពេលណាដែលអ្នកជួបរឿងលំបាកនោះ
៦. បើមានរឿងអ្វីដែលល្អ គឺចេះចែករំលែកទៅអ្នកភ្លាម
៧. មិត្តល្អគឺចង់ឃើញអ្នកជោគជ័យ មិនមែនឈ្នានីសច្រណែនអ្នកឡើយ
៨. ទោះបែកគ្នាក៏មិត្តភាពគេនៅតែសំខាន់ មិនប្រែប្រួលឡើយទោះយូរៗអ្នកជួបគ្នាម្តងក៏ដោយ
៩. មិននិយាយអាក្រក់ពីអ្នកដើម្បីឱ្យគេមើលមកខ្លួនឯងល្អនោះទេ។
Comments: