Point Center Login Help
Norway

នៅពេលក្រោកពីដំណេក>,<

By: Thanakbuth Nut
Date: 2023-09-19 13:16
Category: Life
564 0 0

អ្នកកំពុងមានអារម្មណ៍ថាលង់លក់ក្នុងសុបិន្តក្នុងរាត្រីដ៏សែនស្ងប់ស្ងាត់ ខ្យល់បក់រំភើយ ចូលតាមបង្អួចធ្វើឱ្យអ្នកមានអារម្មណ៍ថារងារ ចង់គេង មិនចង់ងើបពីដំណេក។

ពេលនោះចាប់ផ្តើមមានអារម្មណ៍យល់សុបិន្តច្រើនខុសធម្មតា ហើយមានគំនិតគិតឃើញចម្លែកៗ ពេលខ្លះធុញពេលខ្លះសប្បាយចិត្ត និងពេលខ្លះទៀតភិតភ័យខុសប្រក្រតីក៏មានដែរ។ ការយល់សុបិន្តរបស់មនុស្សមិនដូចគ្នាទេ គឺប្រែប្រួលតាមការគិតរបស់បុគ្គលម្នាក់នោះ។

ការគេងច្រើនជ្រុលហួសប្រមាណ គឺបណ្តាលឱ្យបញ្ហាជាច្រើនដល់សារពាង្គកាយរបស់អ្នកជាយថាហេតុ ដោយប្រការណាមួយ ជាពិសេសក្នុងបញ្ហាទាំងនោះក៏មានបញ្ហាពីរដែលប៉ះពាល់ដល់ការសិក្សា។

១.សុញគំនិត
ធ្វើឱ្យអ្នកមានអារម្មណ៍មិនមូល ពុំអាចផ្ចង់គំនិត។ គិតអ្វីមិនស្រលះ ឆាប់ធុញ ឆាប់មួម៉ៅ និងធ្វើឱ្យខួរក្បាលចាស់មុនអាយុ។ បញ្ហាមកពីអ្នកស្រឡាញ់កន្លែងគេងពេក ទើបចំណាយពេលនៅជាមួយវាហួសកម្រិត។

២. វិបត្តិទឹកចិត្ត
មានអារម្មណ៍ឆាប់ធ្លាក់ទឹកចិត្ត ឆាប់តូចចិត្ត គិតច្រើន ស្រមើស្រមៃរវើរវាយ មានគំនិតចង់តែគេង។ ម្យ៉ាងទៀតមានអារម្មណ៍សោកសៅអាចផុសឡើងម្តងម្កាល ចំពោះមនុស្សទូទៅ។

នៅមានបញ្ហាជាច្រើនទៀតដែលជារោគសញ្ញាបង្ករគ្រោះថ្នាក់ដល់អ្នក។ ធម្មជាតិប្រែប្រួលមេឃចុះត្រជាក់ ធ្វើឱ្យអារម្មណ៍ងប់ងល់គិតឃើញតែកន្លែងគេង និងលែងចង់ធ្វើអ្វីទាំងអស់។

តើអ្នកដែលមានអារម្មណ៍ថា សុញគំនិត វិបត្តិទឹកចិត្ត ដែរឬទេ? ប្រសិនបើអ្នកមានតើបណ្តាលមកពីអ្វី?
ក្រោកពីគេងឡើងមានរឿងរ៉ាវច្រើនណាស់ដែលអ្នកត្រូវធ្វើ បើរវល់តែគេងអ្នកនិងបាត់បង់គ្រប់បែបយ៉ាង សូម្បីតែខ្លួនអ្នកផ្ទាល់។ អ្នកចង់ចាំថាបើអ្នកព្រមទទួលធ្វើនោះភារកិច្ចដែលត្រូវធ្វើមិនខ្វះទេ ក្រែងតែអ្នកយកលេសមិនដឹងធ្វើអ្វី។

សរុបមកវិញចង់បង្ហាញទៅទស្សនិកជនអ្នកអានថា ក្រោកពីគេង គឺបានន័យថាក្រោកពីខ្ជិល។ ចង់បានផ្លែផ្កាកុំឱ្យគ្រែគេងលួងលោមអ្នកឱ្យសោះ ប្រយ័ត្នជាប់ស្នេហ៍ដកខ្លួនមិនរួច៕
 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login