Point Center Login Help
Norway

អរគុណដែលយើងបានបោះបង់គ្នា

By: Thanakbuth Nut
Date: 2023-09-21 12:42
Category: Life
750 0 1

- អរគុណថ្ងៃមួយនោះ ដែលខ្ញុំបានដើរចេញ ហើយអ្នកមិនបានឃាត់ខ្ញុំ
- អរគុណរាល់ការឈឺចាប់ ដែលយើងទាំងពីរបានផ្ដល់ឲ្យគ្នា
- អរគុណរាល់ការយល់ច្រលំ ដែលយើងមិនដែលបកស្រាយ
- អរគុណរាល់ពេលខ្ញុំយំ អ្នកមិនដែលសូម្បីតែលួងលោម
- អរគុណរាល់ពេលខ្ញុំត្រូវការអ្នកបំផុត បែរជាគ្មានវត្ដមានអ្នកនៅក្បែរ
- អរគុណថ្ងៃនោះ ដែលខ្ញុំឈរចាំអ្នកនៅលើដងផ្លូវម្នាក់ឯង តែអ្នកមិនបានអើពើ
- អរគុណរាល់ពេលយប់ដ៏ឯកាបំផុតដែលយើងនឹកគ្នា តែបែរជាធ្វើព្រងើយដាក់គ្នា

* អរគុណនិស្ស័យដែលនាំឲ្យយើងស្គាល់គ្នា តែវាសនាចារមកឲ្យយើងព្រាត់ព្រាស់គ្នា
* អរគុណនូវអ្វីៗទាំងនេះ ដែលធ្វើឲ្យយើងមិនអាចបន្ដដំណើរជាមួយគ្នាបាន
* អរគុណដែលយើងបានបោះបង់គ្នា ដើម្បីទទួលបានមនុស្សដែលសាកសមនឹងយើងបំផុត ។

ពេលខ្លះបើយើងមិនព្រមលែងដៃឲ្យគេទៅ ធ្វើម៉េចទើបយើងដឹងថា អ្នកបន្ទាប់គេល្អប៉ុនណា។ ស៊ូខូចចិត្តមួយរយៈពេល ទោះបីជាប្រើពេលយូរបន្ដិច តែក៏ល្អជាងនៅបន្ដត្រាំត្រែងដែលរកទីបញ្ចប់គ្មាន។ បើយើងនៅតែបន្ដស្នេហាដែលមិនសមប្រកប គឺមានតែធ្វើឲ្យយើងកាន់តែបន្ដរងគ្រោះ និងខកចិត្តតែប៉ុណ្ណោះ ៕

ប្រភព : Knowledge Cambodia

 

 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login