Point Center Login Help
Norway

តើយើងត្រូវដឹងនិងប្រុងប្រយ័ត្នអ្វីខ្លះក្នុងអំឡុងពេលរៀននៅសកលវិទ្យាល័យ?

By: Thanakbuth Nut
Date: 2023-09-21 12:46
Category: Study Experience
670 0 1

តាមបទពិសោធន៍ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថាការសិក្សានៅសាកលវិទ្យាល័យគឺជាឱកាសដ៏ល្អសម្រាប់ការស្រូបចំណេះដឹងក៏ដូចជាឱកាសក្នុងការលត់ដំខ្លួន។​ មានចំណុចជាច្រើនដែលយើងគួរតែដឹង ពិចារណា ឬ ប្រុងប្រយ័ត្ន ។ ខ្ញុំសុំចែករំលែកចំណុចមួយចំនួនដូចខាងក្រោម៖

- ស្វែងរកនូវចំណេះឬជំនាញអ្វីដែលខ្លួនឯងអាចរៀនបានល្អបំផុត
- ធ្វើជាមនុស្សស្វាហាប់និងឆ្លៀតពេលរៀនបានច្រើន
- ត្រូវចេះគោរពពេលវេលា មិនថាទាំងពេលទៅរៀន​ ដើរលេង ឫឫធ្វើការ
- ព្យាយាមស្វែងយល់មុខវិទ្យាផ្សេងៗឲ្យបានច្រើន ប៉ុន្តែកុំភ្លេចរៀនឱ្យខ្លាំងចំពោះមុខវិទ្យាល័យខ្លួនរើស
- ជំនាញដែលខ្លួនរើសមកពីវិទ្យាល័យមិនប្រាកដថាមិនមានការផ្លាស់ប្ដូរនៅពេលយើងរៀននៅក្នុងមហាវិទ្យាល័យទេ ប្រសិនបើនៅពេលដែលយើងដឹងខ្លួនយើងថាយើងចូលចិត្តជំនាញផ្សេងយើងត្រូវដូរវាឲ្យទាន់ពេលវេលា
- ព្យាយាមរៀនមុនគ្រូបង្រៀន គ្រប់ជំនាញទាំងអស់តែងតែមានឯកសារផ្សេងៗ យើងមិនត្រូវរងចាំតែលោកគ្រូអ្នកគ្រូបង្រៀនយើងនោះទេ ត្រូវចេះស្វែងរកតាមអ៊ីនធឺណិតឬក៏បណ្ណាល័យដើម្បីបានឯកសារនិងចំណេះដឹងបន្ថែមដែលធ្វើឲ្យគំនិតយើងកាន់តែទូលាយនិងកាន់តែមានគំនិតយោបល់ច្រើន
- ត្រូវមានគំនិតសុទិដ្ឋិនិយម​ រាប់អានមិត្តភ័ក្រមិនខ្វល់ថាជាអ្នករៀនជាមួយគ្នា ឬក៏រៀនសាលាជាមួយគ្នា ឬក៏សាលាផ្សេងពីគ្នា ឬក៏អ្នកខាងក្រៅក៏ដោយ ត្រូវចាំថានៅទីណាក៏មានការចែករំលែកចំណេះដឹង នៅទីណាក៏យើងនៅរៀនបានដែរ
- ប៉ុន្តែយើងក៏ត្រូវដឹងដែរថាការរាប់អានមិត្តភ័ក្រ ឬក៏បុគ្គលនៅខាងក្រៅយើងត្រូវចេះមើលអត្តចរិតបុគ្គលដែលយើងរាប់អាន កុំរាប់អានបុគ្គលទាំងឡាយណាដែលនាំយើងដែលទៅផ្លូវអាក្រក់
- ព្យាយាមសួរ ឬសុំចែកបទពិសោធន៍ពីសិស្សច្បងឬក៏លោកគ្រូ​អ្នកគ្រូ

ប្រសិនបើប្អូនៗដែលកំពុងរៀនមាន​ចំណាប់អារម្មណ៍ចង់ដឹងពីផ្នែកអ្វីអាចខមិនខាងក្រោម ខ្ញុំនឹងឆ្លៀតពេលសរសេរអត្ថបទទាក់ទងនឹងអ្វីដែលប្អូនៗចង់ដឹង៕

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login