Point Center Login Help
Norway

ជំនាញកុំព្យូទ័រមួយចំនួនដែលអ្នកត្រូវចេះប្រើប្រាស់ក្នុងជីវិតការងារ

By: Chhay Phakkdey
Date: 2020-07-24 13:42
Category: Tips
1361 0 0

ក្នុងសម័យបច្ចុប្បន្ននេះយើងដឹងហើយថា នៅពេលដែលអ្នកធ្វើការនៅក្នុងក្រុមហ៊ុនអ្នកតែងតែត្រូវការប្រើប្រាស់កុំព្យូទ័រជារៀងរាល់ថ្ងៃ។

យើងប្រើប្រាស់កុំព្យូទ័រដើម្បីបើកមើល រឺក៏សរសេរឯកសារ របាយការណ៍ផ្សេងៗ យើងអាចប្រើប្រាស់កុំព្យូទ័រដើម្បីគិតបញ្ជីចំណូលចំណាយផ្សេងៗគ្នា។ ការប្រើប្រាស់កុំព្យូទ័រមានលក្ខណៈទូលំទូលាយទូទាំងសកលលោក ហើយក៏មានមនុស្សជាច្រើននាក់ដែលតែងតែនិយាយថានេះគឺជាសម័យកុំព្យូទ័រ។

ដោយសារនៅក្នុងអត្ថបទនេះខ្ញុំចង់និយាយអំពីជំនាញកុំព្យូទ័រដែលគេតែងតែប្រើប្រាស់ជាប្រចាំនៅក្នុងជីវភាពការងារប្រចាំថ្ងៃ ដូច្នេះខ្ញុំមិនលើកអោយបានស៊ីជម្រៅទៅលើផ្នែកកុំព្យូទ័រខ្លាំាហនោះទេ។ ជំនាញកុំព្យូទ័រដែលយើងត្រូវចេះនៅក្នុងការងារនិងជាកម្មវិធីដែលសំខាន់ គឺ microsoft office គឺជាកម្មវិធីការិយាល័យដែលយើងតែងតែប្រើប្រាស់ជាប្រចាំថ្ងៃ ឧទាហរណ៍ដូចជា៖

  • Word: យើងប្រើប្រាស់ដើម្បីអានឯកសារសរសេរឯកសារសរសេរសៀវភៅ និងធ្វើកិច្ចការច្រើនទៀតទាក់ទងទៅហ្នឹងការសរសេរឯកសារ
  • Excel: ប្រើប្រាស់ដើម្បីគ្រប់គ្រងទិន្នន័យ និងធ្វើការគណនាផ្សេងៗ ។ កម្មវិធីនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសចំពោះការគណនាចំណូលចំណាយ ការប្រើប្រាស់នៅក្នុងផ្នែកហិរញ្ញវត្ថុ ប្រើប្រាស់ដើម្បីសរសេរជាតារាងផ្សេងៗ
  • Powerpoint: នេះគឺជាកម្មវិធីដែលត្រូវបានប្រើប្រាស់ញឹកញាប់នៅក្នុងការឡើងនិយាយដើម្បីធ្វើបទបង្ហាញផ្សេងៗ ។ ជាទូទៅកម្មវិធីនេះត្រូវបានប្រើប្រាស់ដើម្បីយកទៅបញ្ចាំងស្លាយ រឺណែនាំពីរបៀបប្រើប្រាស់ផ្សេងៗ


ក្រៅពីកម្មវិធីថានេះអ្នកប្រើប្រាស់កុំព្យូទ័រត្រូវចេះជំនាញមួយទៀត គឺការប្រើប្រាស់អ៊ីនធឺណិត។ ខ្ញុំជឿថាប្រសិនបើយើងសួរថាអ្វីទៅជាអ៊ីនធឺណិត? មានមនុស្សច្រើនណាស់ដែលមិនដឹងថាអត្ថន័យពិតប្រាកដរបស់អ៊ីនធឺណិតធ្វើអ្វី ប៉ុន្តែស្ទើតែគ្រប់គ្នាតែងតែស្គាល់ពីកម្មវិធីមួយចំនួនដូចជា facebook youtube រឺ tictoc ជាដើម ដែលកម្មវិធីទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃអ៊ីនធឺណិត។ សារៈសំខាន់នៃការប្រើប្រាស់អ៊ីនធឺណិតគឺ វាបានផ្ដល់ភាពងាយស្រួលដល់ការស្រាវជ្រាវស្វែងរកឯកសារពីគ្រប់ទិសទីនៅក្នុងពិភពលោក។ ខ្ញុំនឹងសរសេរអត្ថបទមួយទៀតដែលទាក់ទងទៅនឹងអ្វីទៅដែលហៅថាអ៊ីនធឺណិត។

យើងអាចស្វែងរកវីធីសិក្សារកម្មវិធីទាំងនេះ នៅក្នុង youtube រឺក៏ទិញសៀវភៅទាក់ទង់កម្មវិធីខាងលើ និង អនុវត្តន៍ដោយខ្លួនឯង៕
 

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login