Point Center Login Help
Norway

សហគ្រិនវ័យ 30ឆ្នាំ ចែករំលែកបទពិសោធន៍ជីវិតចំនួន ១០ មុនក្លាយខ្លួនជាសេដ្ឋីប្រាក់ពាន់លាន

By: Chap Narith
Date: 2020-01-20 10:13
Category: Work Experience
1174 0 0

លោក Jeremy Adams គឺជាបុរសម្នាក់ដែលមានភាពជោគជ័យខ្ពស់ក្នុងវិស័យពាណិជ្ជកម្មដោយការប្រើប្រាស់ពេលវេលាមិនដល់មួយទសវត្សរ៍ផង បុរសដែលមានអាយុត្រឹម 30 ឆ្នាំរូបនេះកំពុងដំណើរការអាជីវកម្មរាប់ពាន់លានដុល្លាររួមទាំងក្រុមហ៊ុនថ្មីរបស់គាត់ដែលមានឈ្មោះថា Unicorn Innovations ។ ខាងក្រោមនេះគឺជាការចែករំលែកនូវមេរៀន ១០យ៉ាង​ដែលនៅពីក្រោយខ្នងភាពជោគជ័យនាពេលបច្ចុប្បន្នរបស់លោក Adams ។

១. រៀនរស់នៅជាមួយភាពឯកកោ

ផ្ទាំងឃោសនាពាណិជ្ជកម្ម

ការផ្តោតពេលវេលាច្រើនជាមួយនឹងការងារ ពេលខ្លះអាចធ្វើអោយការធ្វើដំណើររបស់សហគ្រិនមានភាពឯកកោបន្តិច។ ប៉ុន្តែខណៈពេលនេះវាក៏មានសារៈសំខាន់ផងដែលក្នុងការចំណាយពេលវេលាចេញទៅខាងក្រៅដើម្បីសិក្សាពីទំនាក់ទំនងសង្គម និងស្វែងយល់ពីអាជីវកម្មរបស់អ្នកតាមរយៈកត្តាខាងក្រៅផងដែរ។ ចំណុចអស់ទាំងនេះតម្រូវអោយអ្នករៀនទទួលយកភាពឯកោក្នុងរយៈពេលខ្លីដើម្បីទទួលបានលទ្ធផលល្អក្នុងរយៈពេលវែង។ វាមានដូចជាការបង្វែរផែនការបន្តធ្វើរហូតដល់ចុងសប្តាហ៍ជាដើមដែលជារឿយៗមានសារៈសំខាន់ក្នុងការឈានដល់គោលដៅរបស់អ្នកក្នុងនាមជាសហគ្រិន ហើយការលះបង់ទាំងនេះអាចនាំទៅដល់ពេលវេលាឯកកោយ៉ាងខ្លាំង ប៉ុន្តែវាមានរឿងអស្ចារ្យនៅចុងបញ្ចប់។ វាប្រៀបដូចជាការធ្វើដំណើរនៅក្នុងផ្លូវរូងក្រោមដីដូចឆ្នេះដែរ ដំបូងវាមានភាពងងឹតតែក្រោយមកពន្លឺនឹងលេចឡើងដោយឯកឯង។

២. មិត្តភក្តិ និងគ្រួសារជួនកាលជាសម្ព័ន្ធមិត្តដ៏ល្អ ប៉ុន្តែពេលខ្លះគឺជាសត្រូវដ៏អាក្រក់បំផុតរបស់អ្នក

ទោះបីជាពួកគេចង់បានអ្វីដែលល្អបំផុតសម្រាប់អ្នកក៏ដោយ ប៉ុន្តែការណែនាំពីមិត្តភក្តិនិងក្រុមគ្រួសារពេលខ្លះអាចបញ្ចប់ការកំណត់អ្នកប្រសិនបើពួកគេមិនយល់ច្បាស់ពីគំនិតនិងផែនការរបស់អ្នក។ លោក អាដាមបាននិយាយថា “ហេតុផលមួយភាគរយ គឺមួយភាគរយដោយសារតែពួកគេគិត និងធ្វើប្រតិបត្តិការខុសគ្នាទៅនឹង 99 ភាគរយ” ។ ដូចនេះហើយអ្នកអាចទទួលយកដំបូន្មាន និងការណែនាំពីគ្រួសារ និងមិត្តភក្តិបាន ប៉ុន្តែចូរធ្វើតាមចំណង់ និងការសម្រេចចិត្តរបស់អ្នក ទោះបីជាវាត្រូវដើរចេញពីផ្លូវដែលគ្រួសារអ្នកមានសម្រាប់អ្នកក៏ដោយ វានឹងសងអ្នកវិញនៅទីបញ្ចប់។

៣. មនុស្សគ្រប់គ្នាកំពុងធ្វើដំណើរដូចគ្នា

វាជាការងាយស្រួលក្នុងការមើលទៅលើអ្នកដែលយើងគិតថាទទួលបានជោគជ័យហើយគិតថាពួកគេមាននូវអ្វីដែលអ្នកចង់បាន។ ជាការពិតណាស់មនុស្សគ្រប់គ្នាជួបប្រទះបញ្ហាប្រឈមស្រដៀងគ្នានេះនៅពេលដែលវាទាក់ទងទៅនឹងជំនាញហិរញ្ញវត្ថុ និងទំនាក់ទំនងរបស់ពួកគេ។ Adams បានដកសៀវភៅមួយក្នុងចំណោមសៀវភៅដែលគាត់ចូលចិត្តគឺ “12 Rules For Life” របស់ Jordan Peterson ត្រង់ឃ្លាមួយថា “ប្រៀបធៀបខ្លួនអ្នកជាមួយខ្លួនអ្នកកាលពីម្សិលម៉ិញ មិនមែនជាមួយអ្នកដទៃក្នុងថ្ងៃនេះនោះទេ” ដើម្បីចៀសវាងកុំអោយខ្លួនឯងមានសំពាធលើសមិទ្ធផលរបស់មនុស្សដទៃទៀត។

៤. សុំជំនួយ

កុំខ្លាចក្នុងការទាក់ទងជាមួយអ្នកដទៃដើម្បីទទួលបានការណែនាំជាពិសេសនៅពេលពួកគេមានជំនាញពិសេសដែលជាអ្វីដែលអ្នកខ្វះខាត។ នេះជារឿងសំខាន់ណាស់សម្រាប់បញ្ហាបច្ចេកទេសដូចជាការគណនាពន្ធដែលអាចបង្កើតការឈឺក្បាលយ៉ាងធំធេងចំពោះអាជីវកម្មបើសិនជាធ្វើការគ្រប់គ្រងមិនត្រឹមត្រូវ។

៥. រកដៃគូឬជួលអ្នកជំនាញ

នៅក្នុងថ្ងៃដំបូងនៃអាជីវកម្មរបស់អ្នកវាអាចជាការព្យាយាមរក្សាតម្លៃនៃការចំណាយអោយមានចំនួនតិចរួមទាំងជាមួយបុគ្គលិកដែលអ្នកជ្រើសរើសផងដែរ។ ប៉ុន្តែជាញឹកញាប់វាបញ្ចប់ទៅជាការគិតខុស ឬហៅថាជាសេដ្ឋកិច្ចក្លែងក្លាយដែលអាចធ្វើអោយប៉ះពាល់ដល់កំណើនអាជីវកម្មរបស់អ្នកទៅវិញ។ ដូចនេះហើយសូមផ្តោតលើការទទួលយកអ្វីដែលលោកអាដាមហៅថា “A Players” ដែលជាប្រភេទមនុស្សដែលចេះដឹងនាំ ឬបុគ្គលដែលសាកសមនិងការងារទោះបីអ្នកត្រូវចំណាយដើមទុនខ្ពស់ជាងក៏ដោយ។ លោកបានកត់សម្គាល់ថា: «ខ្ញុំបានដឹងថាការដែលចំណាយអស់ថោកក្នុងការជួលមនុស្សខុស វាបានបង្តើតជាបញ្ហាឈឺក្បាល និងបង្កើតបានជាការបាត់បង់ឱកាសជាច្រើនសម្រាប់ខ្ញុំ។ បើខ្ញុំគិតពីរឿងនេះឡើងវិញ កាលនោះខ្ញុំនឹងចំណាយលុយលើស 1,000 ដុល្លារក្នុងមួយខែដើម្បីទទួលបានមនុស្សដែលត្រឹមត្រូវ។

៦. លះបង់ភាពអត្មានិយម

ចំណង់អាចធ្វើអោយអ្នកពិការភ្នែកជាពិសេសនៅពេលដំណើរការអាជីវកម្ម។ វាសំខាន់ណាស់ក្នុងការបន្ទាបខ្លួនហើយទទួលយកជំនួយ។ សម្រាប់ Adams មេរៀននេះបានមកនៅពេលដ៏សំខាន់មួយនៅពេលអាជីវកម្មរថយន្តដឹកទំនិញរបស់គាត់បានបញ្ចូលគ្នាជាមួយគូប្រជែងដ៏ធំបំផុតរបស់ខ្លួន។ នៅវ័យ 27ឆ្នាំ គាត់មានមហិច្ឆតាចង់យកតួនាទីជានាយកប្រតិបត្តិប៉ុន្តែទីបំផុតគាត់បានប្រគល់វាទៅអោយទៅដៃគូរបស់គាត់ដែលធ្លាប់មានបទពិសោធន៏ក្នុងការបើកហាងលក់ទំនិញជាង 3000 កន្លែងជាប្រធាននាយកប្រតិបត្តិនៃទឹកដោះគោយ៉ាអួរ។ អាដាមបាននិយាយថា “អោយមនុស្សដែលឆ្លាតវៃធ្វើអ្វីដែលពួកគេធ្វើបានល្អហើយ ខ្ញុំគួរតែសុំអោយបុរសម្នាក់នោះធ្វើជាប្រធាននាយកប្រតិបត្តិរបស់យើងវិញ”។

៧. បង្កើតអាជីវកម្ម មិនមែនរបៀបរស់នៅទេ

Adams បាននិយាយថា​មនុស្សច្រើនណាស់សព្វថ្ងៃនេះដែលធ្វើការផ្តោតទៅលើការបង្កើត “lifestyle brands” ដែលពឹងផ្អែកលើរូបភាពផ្ទាល់ខ្លួន និងវត្តមាននៃប្រព័ន្ធផ្សព្វផ្សាយសង្គម។ ផ្ទុយទៅវិញវាជារឿងល្អប្រសិនបើអ្នកធ្វើការបង្កើតអាជីវកម្មដែលអាចឈរដោយឯករាជ្យពីអ្នកខ្លួនឯងហើយនៅពេលដែលអ្នកមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គងវា នោះអ្នកអាចបន្តចាប់ផ្តើមជ្រើសរើសក្រុមដើម្បីជួយអ្នក ដូច្នេះអ្នកអាចផ្តោតលើការគ្រប់គ្រងកាងារនៅកម្រិតខ្ពស់ជំនួសវិញ។​

៨. ផ្តោត 

ដោយមានគំនិតជាច្រើនហូរចេញឆ្ងាយវាអាចមានភាពងាយស្រួលសម្រាប់សហគ្រិនទទួលរងពីអ្វីដែលលោក Adams ហៅថា “រោគសញ្ញាខ្លាចពន្លឺ” ។ ប៉ុន្តែជាជាងការលោតពីរឿងមួយទៅរឿងមួយទៀត អ្នកគួរតែប្រកាន់យកវិន័យផ្តោតសំខាន់លើការធ្វើរឿងមួយយ៉ាងល្អជាមុនសិន បន្ទាប់មកចាំបន្តទៅរឿងបន្ទាប់មួយផ្សេងទៀត។

៩. ធ្វើការរកលុយខ្ទង់លាន មិនមែនសន្សំលុយខ្ទង់រយ 

ប្រហែលជាដោយសារតែការដែលគាត់មានប្រាក់ចំណូលទាបហើយរួមបញ្ចូលទាំងគ្រួសាររបស់គាត់ពឹងផ្អែកលើប័ណ្ណសន្សំក៏ដូចជាទម្លាប់នៃការសន្សំប្រាក់ផងនោះ Adams បាននិយាយថាការផ្តោតលើទម្លាប់បែបនេះផ្តល់អោយគាត់នូវក្តីបារម្ភ។ ដូច្នេះជាជាងការចំណាយពេលរកប្រាក់ចំណូលលោកបានផ្តល់អនុសាសន៍ថាការផ្តោតអារម្មណ៍លើថាមពលដើម្បីធ្វើការដើម្បីបង្កើនប្រាក់ចំណូលសរុបគឺជារឿងប្រសើរជាង ហើយក្នុងនាមជា “អ្នកគាំទ្រដ៏ធំនៃការវិនិយោគ” គាត់បានដាក់ប្រាក់ចំណូលយ៉ាងច្រើនរបស់គាត់ក្នុងខ្ទង់ភាគហ៊ុន និងរូបិយប័ណ្ណក្នុងមួយខែៗ។

១០. ធ្វើជាអ្នកញៀននឹងភាពរីកចម្រើន និងការអភិវឌ្ឍ

ចំណុចចុងក្រោយនេះគឺត្រូវក្លាយខ្លួនទៅជាបុគ្គលដែលមានការគិតតែពីរឿងដែលត្រូវអភិវឌ្ឍខ្លួនឯង។ លោក Adams ទទួលស្គាល់ខ្លួនឯងថា លោកមិនដែលជាសិស្សដ៏​អស្ចារ្យ​ឬពូកែម្នាក់នៅសាលារៀននោះទេ ប៉ុន្តែចាប់តាំងពីការចាប់ផ្តើមការងារគាត់បានបង្កើតនូវការគិតស្រមៃថ្មីជាមួយនឹងការសិក្សាដែលបានប្រើប្រាស់សៀវភៅចំនួនជាង 1000ក្បាលក្នុងរយៈពេលបីឆ្នាំ ហើយនឹងធ្វើការជាមួយអ្នកណែនាំជាច្រើននាក់។ លោកអាដាមបាននិយាយថា “វាគឺជាការវិនិយោគហិរញ្ញវត្ថុនិងពេលវេលាដ៏ធំមួយ ប៉ុន្តែវាជាការវិនិយោគ​ដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានធ្វើ“៕


Reference:

CNBC Website

Comments:

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login