Point Center Login Help
Norway

រឿង១០យ៉ាងដែលមនុស្សពេញវ័យតែងតែធ្វើខុស

By: Rosa-KH
Date: 2021-07-26 23:46
Category: Skill Experience
998 0 0

១. សុខភាព

ពេលដែលនៅក្មេងមនុស្សមួយចំនួនតែងតែខ្ជះខ្ជាយជាមួយនឹងសុខភាពដែលពួកយើងកំពុងតែមាន។ អ្នកខ្លះធ្វើការដូចឆ្គួតគ្មានពេលសម្រាក អ្នកខ្លះលេងហ្គេមរហូតដល់យប់ជ្រៅគ្មានដេកគ្មានពួន ហូបចុកមិនត្រឹមត្រូវ ឲ្យតែបន្តធ្វើដូច្នេះ រាង្គកាយនឹងចុះខ្សោយហើយឆាប់ចាស់។ ហើយនៅពេលដែលមានអាយុច្រើនចង់មានសុខភាពល្អតែយឺតពេលបាត់ទៅហើយ។

២. ពេលវេលា

ពេលវេលាគឺជាមាសប្រាក់ ពេលវេលាដែលកន្លងហួសមិនអាចត្រលប់ក្រោយវិញបានឡើយ។ ជារៀងរាល់ថ្ងៃចូរសួរខ្លួនឯងថាថ្ងៃនេះបានធ្វើរឿងអ្វីខ្លះបានសម្រេច? ប៉ុន្តែបើចម្លើយគ្មានបានធ្វើរឿងណាមួយសម្រេចទេ ចូរពិនិត្យមើលកាលវិភាគរបស់អ្នកឡើងវិញ។

៣. លុយកាក់

មានមនុស្សជាច្រើនឲ្យតែមានលុយគឺដឹងតែទិញឥវ៉ាន់ ឬទម្លាក់លុយគ្មានឈប់។ ប៉ុន្តែដល់ពេលដែលត្រូវការលុយចាំបាច់បែរជាគ្មាន ហើយតាំងរកខ្ចីអ្នកដ៏ទៃ។ អ្នកដែលមិនចេះសន្សំលុយនឹងមិនអាចសល់ទ្រព្យសម្បត្តិបានទេ។

៤. យុវវ័យ

គឺជាពេលវេលាដែលមនុស្សមានសុខភាព និងមានលទ្ធភាពដើម្បីធ្វើរឿងធំដុំ។ ប៉ុន្តែមានមនុស្សមួយចំនួនបែរជាភ្លេចរឿងនេះ នៅក្មេងគិតតែពីលេង ផឹកស្រា និងធ្វើអំពើដែលមិនរីកចម្រើនដល់ខ្លួន ហើយនៅពេលដែលចាស់ទៅទើបអង្គុយស្តាយក្រោយ។

៥. មិនអានសៀវភៅ

បើគ្មានសៀវភៅ ប្រវត្តិសាស្ត្រនឹងស្ងប់ស្ងាត់ អក្សរសាស្រ្តមិនរីកចម្រើន វិទ្យាសាស្ត្រមិនជឿនលឿន សិលធម៍នឹងចុះខ្សោយ។

ពីសៀវភៅអ្នកអាចរៀនបានរឿងជាច្រើននៅក្នុងពិភពលោក តែគួរឲ្យសោកស្តាយចំពោះអ្នកដែលមិនដែលអានសៀវភៅសោះ។

៦. ឳកាស

ឳកាសគឺមិនមែនរត់មករកអ្នកដោយងាយស្រួលនោះទេ។ ឳកាសអាចធ្វើអោយអ្នកក្លាយជាអ្នកគ្រប់គ្រងក្នុងក្រុមហ៊ុនដ៏ធំមួយ ឬអាចឲ្យអ្នកក្លាយជាអ្នកមាន។ ប្រសិនបើអ្នកមិនចេះចាប់យកឳកាស មិនស្គាល់ឳកាស ហើយធ្វើឲ្យវារបូតចេញពីដៃនោះអ្នកនឹងពិបាកវិវត្តន៍ទៅមុខណាស់។

៧. រូបសម្រស់

វាគឺជាអាវុធដ៏មានឥទ្ធិពលរបស់នារី។ មានរូបសម្រស់អ្នកនឹងមានភាពជឿជាក់ជាង និងទទួលបានអាទិភាពជាងមនុស្សដ៏ទៃ។ តែទោះជាយ៉ាងណាក៏ដោយ រូបសម្រស់មានសុពលភាព ដូច្នេះវាគឺរឿងដែលខ្ជះខ្ជាយបំផុតប្រសិនបើអ្នកមិនចេះថែរក្សាវា។ ដូច្នេះចូរចាប់ផ្តើមថែរក្សាវាចាប់ពីពេលនេះតទៅ។

៨. រស់នៅម្នាក់ឯង

នារីសម័យឥឡូវកំពុងតែតាមបរិបទ "លិទ្ធិរស់នៅម្នាក់ឯង"។ ជាក់ស្តែងនៅពេលដែលរស់នៅតែម្នាក់ឯងអ្នកនឹងមានអារម្មណ៍ឯកការ ហើយមានអារម្មណ៍ថាខ្វះរង្វង់ដៃនៃសេចក្តីស្រលាញ់របស់ប្តីនិងកូនៗ។ រវល់រឿងគ្រួសារគឺជាសុភមង្គល។ រស់នៅម្នាក់ឯង គឺអ្នកកំពុងតែខ្ជះខ្ជាយអារម្មណ៍ទាំងនោះ។

៩. មិនដើរទេសចរណ៍

នៅពេលដែលយើងធ្វើដំណើរទៅកន្លែងណាមួយនោះយើងនឹងបង្កើនការយល់ដឹងពីជីវិត របៀបរបបរស់នៅរបស់ប្រជាជននៅតំបន់នោះ និងរៀនសូត្ររឿងផ្សេងៗទៀតជាច្រើន។ ដូច្នេះបើអ្នកគិតថាការធ្វើដំណើរកំសាន្តគឺជារឿងខ្ជះខ្ជាយពេលវេលា និងលុយកាក់ចូរគិតឡើងវិញ។

១០. មិនរៀនសូត្រ

មនុស្សដែលចេះផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ នឹងទទួលបានជោគជ័យងាយស្រួលជាងមនុស្សដែលយល់តែគំនិតខ្លួនឯង និងអ្វីដែលខ្លួនដឹង។ ប្រសិនបើមិនរៀនសូត្រទេអ្នកកំពុងតែខ្ជះខ្ជាយខួរក្បាលរបស់ខ្លួនឯងហើយ។

ប្រភព : Knowledge Cambodia


Reference:

https://web.facebook.com/7knowledgekhmer/photos/a.109940901169005/140125618150533

Comments:

Avatar

Rosa-KH

Questions: 23

Answers: 21

Blog: 97

Scholarship Post: 121


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login