Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកត្តាអ្វីខ្លះ​ ដែលបង្កឲ្យមានការបំពុលខ្យល់ ?

២. ចូររៀបរាប់ពីផលប៉ះពាល់ « នៃការបំពុលខ្យល់លើសុខភាពមនុស្ស « ។

៣. ចូររៀបរាប់ឈ្មោះសារធាតុបំពុលខ្យល់ឲ្យបាន ៥ ។

៤. ដើម្បីទប់ស្កាត់គ្រោះថ្នាក់មកលើសុខភាពមនុស្សលើពិភពលោក ក៏ដូចជាខ្លូនយើងផ្ទាល់តើយើងអាចធ្វើកិច្ចការអ្វីខ្លះ ដើម្បីកាត់បន្ថយកាបំពុលខ្យល់ ?

ចម្លើយ

១. កត្តាដែលធ្វើឲ្យមានការបំពុលខ្យល់មាន​ ៖

  •  ភាគល្អិត មានធូលីនិងអ័ព្ទ
  • អាសូតអុកស៊ីតមាន អាសូតម៉ូណូអុកស៊ីត ( NO )  អាសូតឌីអុកស៊ីត ( NO2 ) ឌីអាសូតម៉ូណូអុកស៊ីត ( N2O )
  •  ស្ពាន់ធ័រឌីអុកស៊ីត ( SO2 )
  • កាបូន ម៉ូណូអុកស៊ីត ( CO2 )
  • កាបូនឌីអុកស៊ីត ឬឧស្ម័នកាបូនិច (CO2)
  • អ៉ីដ្រូកាបួ វាផ្សំឡើងពី អ៊ីដ្រូសែននិងកាបូន
  •  អូសូនក្នុងមណ្ឌលអាកាសរចល់ ( O3 )
  •  ស្មូកផូតូគីមី វាកើតឡើងពីការបន្សំចូលគ្នានៃផ្សែកផលប៉ហពុលជាច្រើន មានប្រភពចេញពីទីក្រុងនានា ។

២. ផលប៉ះពាល់ដែលបណ្តាលមកពីការបំពុលខ្យល់មាន ៖

  •    ភាកល្អិត និងជម្ងឺភ្នែក
  •   អាសូតអុកស៊ីសែន បណ្តាលឲ្យមានជំងឺផ្លូវដង្ហើមនិងបង្អាក់ការលូតលាស់របស់រុក្ខជាតិ
  • ស្ពាន់ធ័រឌីអុកស៊ីត ( SO2 ) បណ្តាលឲ្យមានជំងឺផ្លូវដង្ហើមបេះដូងរាំរ៉ៃ ជម្ងឺសួត និងរលាកទងសួត
  • កាបូនម៉ូណូអុកស៊ីត ( CO ) បណ្តាលឲ្យឈឺក្បាល វិលមុខ ងុយដេក និងមានជំងឺបេះដូង
  •   អ៉ី​ដ្រូកាបួ វាអាចបំផ្លាញផ្លូវដង្ហើមនិងកើតមហារីក ​
  • ស្មូកផូតូគីមី បណ្តាលឲ្យក្អក រួមផ្លូវដង្ហើម ក្រហាយប្រព័ន្ធដកដង្ហើម ផ្សាភ្នែក និងអាចបណ្តាលឲ្យកើតឡើងជំងឺមហារីកផងដែរ
  • សំណ ធ្វើឲ្យមានការរាំងស្ទះដល់ការរីកចម្រើនលើផ្នែក ប្រាថ្នាសា្មរតីរបស់កុមា ។

៣.   សារធាតុបំពុលចំនួន ៥គឺ  ៖

  •  អាសូតអុកស៊ីត មានអាសូតម៉ូណូអុកស៊ីត ( NO )
  •   អាសូតឌីអុកស៊ីត ( NO2 ) ឌីអាសូតម៉ូណូអុកស៊ីត ( N2O )
  •    ស្ពាន់ធ័រឌីអុកស៊ីត ( SO2 )
  •    កាបូន ម៉ូណូអុកស៊ីត ( CO )
  •  កាបូនឌីអុកស៊ីត​ឬឧស្ម័នកាបូនិច ( CO2 ) អ៊ីដ្រូកាបួ វាផ្សំឡើងពី អ៊ីដ្រូសែននិងកាបូន ។

៤. ដើម្បីទប់ស្កាត់ គ្រោះថ្នាក់មកលើសុខភាពមនុស្សលើពីភពលោក និងរូបយើងផ្ទាល់យើងត្រូវមានវិធានការ ដូចខាងក្រោម ៖

  •   កាត់បន្ថយការ ប្រើប្រាស់ប្រេងសាំង មានជាតិសំណច្រើន ប្រេងកាតមានជាតិស្ពាន់ធ័រទាបនិងរថយន្តចាស់ៗទៅតាមដងផ្លូវសារធារណៈ លើកទឹកចិត្តដល់ប្រជាជនឲ្យមានការធ្វើដំណើរតាមថ្មើរជើង និងទោចក្រយានយន្ត ។
  •  ដាំដើមឈើឲ្យបានច្រើននៅតាមដងផ្លូវមមាញឹក ព្រោះវាអាចស្រូបធូលីនិងឧស្ម័នពុលផ្សេងៗ ដែលចេញពីរថយន្ត
  • តំបន់ឧស្សាហកម្មនិងកន្លែងចាក់សំរាម ត្រូវនៅឆ្ងាយពីទីប្រជុំជនឬទីក្រុងហើយនៅក្រោមខ្យល់
  •  សង់ផ្លូវធំៗនិងអគារទាបៗជៀសវាងការប្រមូលផ្តុំនូវសារធាតុពុលមានកម្រិតខ្ពស់
  • សង់បំពង់ផ្សែងចក្រដោលយប្រើប្រាស់បច្ចេកវិទ្យាកាត់បន្ថយឧស្ម័ននិងផ្សែងពុលឲ្យបានត្រឹមត្រូវ
  •   ប្រើប្រាស់បច្ចេកវិទ្យា ទំនើបក្នុងការត្រួតពិនិត្យឧស្ម័ន ពុលទាំងឡាយ
  •    អនុវត្តច្បាប់យកពន្ធលើការបញ្ចចេញឧស្ម័នពុលផ្សេង ពីសំណាក់រោងចក្រសហគ្រាស និងយាន្តយន្តចាស់ៗជាដើម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login