Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាមានខ្យល់បក់ ?

២. តើឥទ្ធិពលកូរីយ៉ូលីស ជះឥទ្ធិពលដូចម្តេចខ្លះចំពោះចលនាខ្យល់បក់ ?

៣. ចូរប្រៀបធៀបខ្យល់ប្រចាំតំបន់និងខ្យល់ប្រចាំទី ។

៤. ចូររៀបរាប់ដោយសង្ខេបពីក្រវាត់ខ្យល់បក់ប្រចាំតំបន់ទាំងបី និងទីតាំងដែលស្ថិតនៅ ។

៥. តើជំនោរសមុទ្រនិងជំនោរទ្វីបកើតឡើងដូចម្តេច ?

ចម្លើយ ​

១. បានជាមានខ្យល់បក់ គឺដោយសារសម្ពាធខ្យល់ពីរខុសគ្នាដែលបណ្តាលមកពីរកំដៅនៅលើផែនដីមិនស្មើគ្នា ។

២. ឥទ្ធិពលកូរីយ៉ូលីស ( Coriolis Effect ) ជះឥទ្ធិពលដល់ចលនាខ្យល់ប​ក់ ដោយវាធ្វើឲ្យខ្យល់និងទឹកសមុទ្រ ធ្វើចលនាកោងបើគ្មានវា ខ្យល់នឹងធ្វើចលនាតាមទិសត្រង់ពីប៉ូលទោអេក្វាទ័រ ។

៣. ប្រៀបធៀបខ្យល់បកប្រចាំតំបន់និង ខ្យល់ប្រចាំទី ៖

  • ខ្យល់បក់ប្រចាំតំបន់ ជាផ្នែកមួយនៃគំរូចរន្តខ្យល់ដែលធ្វើចលនាកាត់ផែនដី ​វាកើតពីកម្តៅមិនស្មើគ្នានៃផែនដីខ្យល់បក់ប្រចាំតំបន់រួមមាន ខ្យល់ជំនួញខ្យល់បក់ពីទិសខាងលិច និងខ្យល់ប៉ូលបក់ពីទិសខាងកើត ។​
  • ខ្យល់បក់ប្រចាំទីជាខ្យល់ទទួលឥទ្ធិពលពីភូមិសាស្រ្ត តំបន់មួយនៃតំបន់ដែលវាបានឆ្លងកាត់មានដូចជា មាត់សមុទ្រឬភ្នំ ដែលមានសីតុណ្ហភាពមិនស្មើគ្នា​ ។

៤. ក្រវ៉ាត់ខ្យល់តាមតំបន់ទាំងបី និងទីតាំងដែលវាស្ថិតនៅមាន ៖

  • ខ្យល់ជំនួញ ជាខ្យល់មានរយៈទទឹង ៣០ ស្ថិតនៅអេក្វាទ័រនៃអឌ្ឍគោលទាំងពីរ
  • ខ្យល់បក់ពីទិសខាងលិច ជាក្រវាត់ខ្យល់ដែលស្ថិតនៅលើអឌ្ឍគោលទាំងពីរក្នុងចន្លោះរយៈទទឹងពី ៣០ ទៅ៦០ វាបក់ពីទិសខាងលិចបក់ឆ្ពោះទៅកាន់ប៉ូលក្នុង ទិសដៅផ្ទុយពីខ្យល់ជំនួញ
  • ខ្យល់ប៉ូលបក់ពិទិសខាងកើត ជាក្រវ៉ាត់ខ្យល់ដែលលាតសន្ធឹងចាប់ពីប៉ូលមករយៈទទឹង ៦០នៃអឌ្ឍគោលទាំងពីរ ។

៥. ជំនោរសមុទ្រ និងជំនោរទ្វីបកើតឡើងដូចដោយ ៖

សារជំនោរសមុទ្រ កើតឡើងពេលផ្ទៃដីមានកម្តៅបង្កើត បានជាខ្យល់ក្តៅសា្រលហោះឡើងលើ បណ្តាលឲ្យមានសម្ពាធខ្សោយជាងខ្យល់សមុទ្រ ដែលត្រជាក់និងមានសម្ពាធខ្លាំងធ្វើឲ្យខ្យល់ធ្វើចលនាពីសមុទ្រទៅកាន់ទ្វីបបង្កើតបានជាជំនោរសមុទ្រ ។​

ជំនោរទ្វីប កើតឡើងពីខ្យល់នៅលើទ្វីបពេលយប់ចុះត្រជាក់ ជាងខ្យល់នៅក្នុងមហាសមុទ្រជាហេតុបណ្តាលឲ្យមានសម្ពាធខ្លាំងនៅលើទ្វីប និងសម្ពាធខ្សោយនៅលើមហាសមុទ្រធ្វើឲ្យមានខ្យល់បក់ពីទ្វីបចុះមកមហាសមុទ្រវិញបង្កើតបានជាជំនោរទ្វីប ។

ខ្យល់បក់ បណ្តាលមកពីកម្តៅ មិនស្មើគ្នានៅលើផែនដី ។ បម្រែបម្រួលកម្តៅនេះបង្កើតឲ្យមានក្រវាត់សម្ពាធនៅរៀងរាល់ប្រហែល ៣០ម្តងខ្យល់និងទឹកធ្វើចលនាវេរ ( កោង ) ដោយសារឥទ្ធិពល កូរីយ៉ូលីស ។

ខ្យល់បក់នៅលើផែនដីមា​នពីរប្រភេទ គឺខ្យល់បក់ប្រចាំទីនិងខ្យល់បក់ ប្រចាំតំបន់ ។

មានតំបន់ស្ងប់ខ្យល់ពិរស្ថិតនៅជុំវិញអេក្វាទ័រ និងរយៈទទឹង ៣០ ។ ចរន្តសេតស្រ្តីមមិនត្រូវបានគេចាត់ទុកជាខ្យល់ បក់ប្រចាំតំបន់ទេ ព្រោះមានទិសដៅពុំទៀងទាត់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login