2018-11-06 15:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើមានអ្វីខុសគ្នារវាងសំណើមនិងសំណើមប្រៀបធៀប ?
២. តើពពកកើតឡើងដូចម្តេច ?
៣. ហេតុអ្វីបានជាមានពពកខ្លះបង្កើតបានជាតំណកទឹកហើយខ្លះទៀត បង្កើតបានជាទឹកកកគ្រីស្គាល់ ?
៤. តើភ្លៀងកើតឡើងយ៉ាងដូចម្តេច ? ចូររៀបរាប់ ?
៥. បើសិនបើសីតុណ្ហភាពនិងចំនួនចំហាយទឹកក្នុងខ្យល់ប្រែប្រួលតើសំណើមប្រៀបធៀបស្ថិតនៅ ដដែលឬទេ ?
ចម្លើយ
១. រវាងសំណើមនិងសំណើមប្រៀបធៀបមានលក្ខណៈខុសគ្នាដូចជា ៖
២. ពពកកើតឡើងដោយសារ ខ្យល់អណ្តែតឡើងលើហើយចុះត្រជាក់ក្លាយជាខ្យល់ឆ្អែតចំហាយទឹក ដែលរួមជាមួយ ល្អងធូលី ផ្សែង និងក្រោមអំបិល បង្កើតបានជាពពកហោះអណ្តែលើអាកាស ។
៣. បានជាពពកខ្លះ បង្កើតបានជាដំណក់ទឹកនិងខ្លះទៀតបង្កើតបានជាដុំទឹកកកគ្រីស្គាល់ពី ព្រោះវាអាស្រ័យទៅនិងសីតុណ្ហភាពនៃពពកបើកាលណាសីតុណ្ហភាពពពកចុះត្រជាក់ខ្លាំងវាបណ្តាលឲ្យចំហាយនៅក្នុងពពកកកក្លាយជាទឹកកកគ្រីស្គាល់ ។
៤. ភ្លៀងកើតឡើងដោយសារ ដំណក់ទឹកតូចៗនៅក្នុងពពករីកកាន់តែធំឡើងៗ មិនអាចអណ្តែតនៅក្នុងបរិយាកាសបានធ្លាក់មកលើផែនដីក្លាយជាភ្លៀង ហើយមុនពេលដែលវាធ្លាក់មកលើផែនដី បានវាត្រូវរីកទំហំប្រហែល 2.10-1 cmទើបវាអាចធ្លាក់ចុះមកបាន ។
៥. បើសិន ជាសិតុណ្ហភាពនិងចំនួនចំហាយក្នុងខ្យល់ប្រែប្រួលវានិងបណ្តាលឲ្យសំណើមប្រៀធៀបប្រែប្រួល ពីព្រោះសំណើមប្រៀបធៀបមាន ជាផលធៀបរវាងទម្ងន់ចំហាយទឹក និងទម្ងន់ចំហាយទឹកដែលមានច្រើនបំផុតនៅក្នុងអាកាស ក្នុងចំណុះស្មើគ្នាហើយក្នុងលក្ខខណ្ឌសិតុណ្ហភាពភាព និងសម្ពាធដូចគ្នាបើកាលណាមានការប្រែប្រួលនូវធាតុបន្សំណាមួយ វានឹងបណ្តាលឲ្យសំណើមប្រៀធៀបប្រែប្រួលភ្លាម ។