ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចលនានៃផែនទឹកកក ធ្វើអោយសណ្ធានដីដែលនៅក្បែរវាផ្លាស់ប្តូរទម្រង់ ទោះបីជាផែនទឹកកកធ្វើសកម្មភាពយឺតៗ ក៏វាជាកម្លាំងដ៏ខ្លាំងមួយនៃសំណឹកដែរ។ ផែនទឹកកកដែលហូរលើដីបានដឹកជញ្ជូនសិលាទៅជាមួយក្នុងលំនាំមួយហៅថា ការរបេះចេញ។ នៅក្រោមផែនទឹកកកមួយផ្ទាំង ទម្ងន់ទឹកកកអាចបំបែកសិលាជាផ្នែកៗ។ បំណែកសិលារងកំណកនៅផ្នែកក្រោមផែនទឹកកក នៅពេលផែនទឹកកករសាត់ វាបានដឹកនាំសិលាទាំងនោះទៅជាមួយ។ ការរបេះចេញអាចជញ្ជូនផ្ទាងថ្មធំៗទៅជាមួយ។ សិលាជាច្រើនទៀតដែលនៅផ្នែកក្រោមផែនទឹកកកត្រូវបានផែនទឹកកកអាញកោលបានដីទៅជាមួយលំនាំនេះហៅថាការសឹក ដែលធ្វើអោយកកិតនិងមានស្នាមឆ្កូតលើសិលាមេ។