ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សំណឹកដោយសារខ្យល់កើតឡើងពីការប៉ើង និងការសឹក។
-ការប៉ើងៈ កាលណាខ្យល់បក់រាយដីដូចដីខ្យល់ជាដើម ខ្យល់ប៉ើងកម្ទេចល្អិតៗ ហើយស្រាលជាងគេអោយហុយទៅឆ្ងាយ ហើយបក់នេះបញ្ចេញសកម្មភាពនៅពេលព្យុះខ្សាច់ដែលកោសផ្តាច់ ហើយបក់នាំកម្ទេចថ្មជាច្រើនតោន។ នៅក្នុងតំបន់ដែលទទួលសកម្មភាពបំប៉ើងដោយខ្យល់ កម្ទេចម៉ដ្ឋដែលជាលទ្ធផលនៃការបំបែកធាតុមេកានិច ឬការបំបែកធាតុគីមីតែងតែត្រូវខ្យល់នាំយកទៅជានិច្ច។
-ការសឹកៈ ខ្យល់មិនមែនមាននាទីត្រឹមតែបក់នាំគ្រាប់ខ្សាច់នៃភូមិភាគខ្លះប៉ុណ្ណោះទេ វាថែមទាំងយកគ្រាប់ខ្សាច់ទៅបាចរះលើជញ្ជាំងថ្ម ហើយធ្វើអោយសឹកបាន។ ខ្យល់បង្កើតរន្ធ ឬឆ្នូតជាច្រើនលើជញ្ជាំងថ្មនោះ។ គ្រាប់ខ្សាច់មានចំនួនច្រើនត្រង់ក្បែរផ្ទៃដី ជាហេតុនាំអោយសំណឹកមានសកម្មភាពខ្លាំងត្រង់កម្ពស់កន្លះម៉ែត្រពីដី។