Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
General Knowledge
2017-07-01 21:36

ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតតំណាងរាស្រ្ត ត្រូវបំពេញលក្ខខ័ណ្ឌដូចជា៖

  • មានសញ្ជាតិខ្មែរពីកំណើត
  • មានអាយុ២៥ឆ្នាំឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោត
  • ស្នាក់នៅអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចមួយឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
  • មានការតែងតាំងពីគណបក្សនយោបាយដែលមានក្នុងបញ្ជីឈរឈ្មោះបោះឆ្នោត។

ចំណាំៈ អ្នកគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមានដូចជា៖

  • មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោពលខេមរភូមិន្ទក្នុងមុខដំណែង និងបុព្វជិតសាសនា
  • ជនដែលត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធធនាគាពីបទឧក្រិដ្ឋ ឬមជ្ឃឹម ហើយមិនទាន់មាននីតិវិធីឡើងវិញ
  • ជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត
  • ជនវិកលចរិក ឬជនដែលស្ថិតនៅក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច
  • ជនដែលត្រូវដកហូតប័ណ្ណបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • សមាជិកនៃគណៈកម្មាធិការជាតិនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតជ្រើសតាំងតំណារាស្ត្រ
  • សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
  • និងសមជិកក្រុមប្រឹក្សាធម្មនុញ្ញ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login