+ កត្តាសង្គម
- បញ្ហាសេដ្ឋកិច្ច
- ជីវភាពដ៏លំបាកនៅក្នុងគ្រួសារ
- កង្វះការថែទាំ និងជំនួយក្នុងការសិក្សានៅផ្ទះ
- មានភារកិច្ចនៅផ្ទះច្រើនហួស
- ខ្វះការយកចិត្តទុកដាក់ពីឪពុកម្ដាយ
- ខ្វះចំណង់ចំណូលចិត្តក្នុងការសិក្សា
- ការសេពគប់មិត្តមិនល្អ
- មាតាបិតាមានកម្រិតវប្បធម៌ទាបៈ មិនចេះអប់រំកូន គិតតែពីជេរកូន
- ទំនាក់ទំនងក្នុងគ្រួសារខ្វះភាពកក់ក្ដៅ ឬប្រើហិង្សានៅក្នុងគ្រួសារ។
+ កត្តាជីវៈ និងចិត្តសាស្រ្ត
- សិស្សមានសុខភាពមិនល្អ
- ការគិតយឺតយ៉ាវ
- ខ្វះការប្រុងប្រយ័ត្នជាប្រចាំ
- ភាពងាយមានប្រតិកម្មផ្លូវចិត្ត និងមានសកម្មភាពមិនសមស្រប។
+ ការបង្រៀន
- ខ្វះវិធីសាស្រ្តបង្រៀន មិនចេះប្រើប្រាស់ល្បិចបង្រៀន និងលំនាំចាត់តាំងនៃការបង្រៀន
- ខ្វះការត្រួតពិនិត្យជាប្រចាំនូវលទ្ធផលទាំងឡាយរបស់សិស្ស មិនបានដាក់កិច្ចការត្រួតពិនិត្យ
- គ្រូខ្វះដចំណេះដឹងគរុកោសល្យ កិត្យានុភាពរបស់គ្រូឋិតនៅកម្រិតទាប
- ចំនួនសិស្សក្នុងថ្នាក់ច្រើនពេក
- គ្រូឈប់ជាញឹកញយដងមិនមកបង្រៀន
- កម្មវិធីសិក្សាមិនច្បាស់លាស់ ឬគ្រូអនុវត្តកម្មវិធីមិនបានចប់
- គ្រូខ្វះមនសិការវិជ្ជាជីវៈក្នុងការងារ
- គ្រូខ្វះសមត្ថភាពក្នុងការគ្រប់គ្រង និងអប់រំសិស្សក្នុងម៉ោងសិក្សា
- គ្រូមិនបណ្ដុះ និងពង្រឹងចំណេះដឹង ចំណេះធ្វើ និងបំណិនប្រសប់ដល់សិស្ស
- គ្រូបង្រៀនតែទ្រឹស្តី ខ្វះការអនុវត្ត។