បាតុភាពដែលជាផលវិបាកនៃការអប់រំមាន៖
- ការភូតភរៈ សម្តែងឡើងទៅតាមទម្រង់ផ្សេងៗនៃអាកប្បកិរិយារបស់សិស្ស។ មូលហេតុនេះច្រើនកើតមានឡើងនៅពេលសិស្សខ្លាចទណ្ឌកម្ម ហើយសិស្សត្រូវតែកុហកភូតភរពីកំហុសរបស់ខ្លួនខុសពីការពិត។ ឧទា. សិស្សមករៀនមិនទាន់ បែរជាកុហកថាបែកកង់…។
- ការខ្ជិលរៀនៈ បណ្ដាលមកពីសិស្សមិនយល់ពីតម្លៃនៃការសិក្សា ឬមិនមានអារម្មណ៍ដក់ជាប់នឹងការសិក្សា ឬជួនកាលទៀត មកពីអាណាព្យាបាលមិនដាស់តឿនកូន ឬក៏គ្រូមិនដែលសួរមេរៀនចាស់ ឬដាក់កិច្ចការផ្ទះឲ្យសិស្សធ្វើ។
- ការគេចខ្លួនៈ បណ្ដាលមកពីមានវិបត្តិផ្លូវចិត្ត ឬជួបប្រទះនឹងបញ្ហាបែបណាមួយនៅផ្ទះ ឬនៅក្នុងថ្នាក់រៀន។
- ការត្រាច់ចរគ្មានគោលដៅៈ ការត្រាច់ចរគ្មានគោលដៅ មកពីការអស់សង្ឃឆមនឹងរស់នៅចុះសំរុងនៅក្នុងគ្រួសារ។ ការតានតឹងក្នុងចិត្តហួសប្រមាណ បង្ខំឲ្យកេចេះដើរទៅគ្មានគោលដៅ។ បើក្មេងស្រីអាចប្រថុយខ្លួន…។
- ការលួចគេៈ បណ្ដាលមកពីកង្វះខាត និងការស្រេកឈ្លាន ឬការចង់បានហួសហេតុ។
- អំពើពាលាៈ កើតមកពីសង្គម។ អំពើពាលាខ្លះអូសទាញក្មេងឲ្យហ៊ានប្រព្រឹត្តល្មើស ឬនាំឲ្យកើតជំងឺកាមរោគក៏មានដែរ។ អំពើពាលាខ្លះនាំឲ្យក្មេងជាប់បទល្មើស។
- ការញៀនល្មែងស៊ីសង
- ការជក់គ្រឿងញៀន...។