ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពន្យល់ទស្សនៈ « ការបង្រៀនឱ្យគេស្ទួចត្រី ប្រសើរជាងឱ្យត្រីគេហូប »៖
+ នេះជាទស្សនៈគរុកោសល្យមួយសម្រាប់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសម្រាប់អ្នកអប់រំទាំងឡាយក្នុងការបណ្ដុះបណ្ដាលសិស្ស និងធនធានមនុស្ស។
+ ការបង្រៀនមនុស្សឱ្យចេះស្ទូចត្រីមានន័យថា គេត្រូវអប់រំមនុស្សឱ្យចេះប្រតិបត្តិ អនុវត្តរាល់ការងារ ចេះគិតគូរដោយខ្លួនឯង ចេះបំពេញមុខវិជ្ជាជីវៈ ដើម្បីការរស់នៅរបស់ខ្លួន និងដើម្បីរួមចំណែកកសាងសង្គមជាតិ។
+ ការបង្រៀនឱ្យចេះគិតគូរ ចេះអនុវត្តរាល់ការងារ ចេះបំពេញមុខវិជ្ជាជីវៈ ប្រសើរណាស់ដើម្បីឱ្យគេម្ចាស់ការសម្រាប់ខ្លួនម្នាក់ៗ ពោលគឺគេអាំចរស់នៅដោយខ្លួនគេអស់មួយជីវិត។ ប្រសើរជាងឱ្យត្រីគេហូប មានន័យថាប្រស ជាងបង្រៀនផ្ដល់ពុទ្ធិដល់គេ តែគេមិនចេះអនុវត្ត និងរកស៊ីប្រកបរបររកស៊ីចិញ្ចឹមជីវិតដោយខ្លួនឯង។