ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកតំណាលនឹងវិចារណញាណនៃមនុស្សគឺជាកេតនភ័ណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ ។
មានទស្សនៈមួយចំនួន ដែលនិយាយពីច្បាប់ធម្មជាតិដូចជាៈ
- ពួកវិចារណញាណនិយម កំនត់ថាច្បាប់គឺកេតនភ័ណ្ឌពិសេសរបស់មនុស្សដោយមនុស្សមានធម្មជាតិ ជាភាវៈប្រកបដោយវិចារណញាណប្រកបដោយលក្ខណៈសកលនិងមិនចេះប្រែប្រួល ។
- ស៊ីសេរ៉ុងថា ច្បាប់ធម្មជាតិជានិយាមឧត្តមបំផុតដេលចារិកក្នុងធម្មជាតិ ។
- ក្រូស៊្យុសយល់ថាៈ ច្បាប់ថានិយាយមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវហើយតាមនិយាមនោះ យើងវិនិច្ឆ័យថាអំពើមួយប្រកបដោយសីលលក្ខណៈ ឬអយុត្តិធម៌អាស្រ័យទៅតាមភាពស្រប ឬមិនស្របនៃអំពើនោះទៅនឹងធម្មជាតិប្រកបដោយវិចារណញាណ ។
- កង់កំនត់ន័យថាច្បាប់ជាល័ក្ខខ័ណ្ឌទាំងអស់ដែលនៅក្នុងឆន្ទះរបស់ជនម្នាក់ៗ អាចភ្ជាប់ទៅនឹងឆន្ទះរបស់អ្នកដទៃតាមច្បាប់ទូទៅមួយនៃសេរីភាព ។