ការជួយសិស្សខ្សោយដោយឡែកទាមទារឲ្យសាស្រ្ដាចារ្យធ្វើដូចតទៅ៖
- យកចិត្តទុកដាក់ជួយពន្យល់ណែនាំ ឲ្យបានកក់ក្ដៅ
- ជ្រើសរើសឯកសារ ឬខ្លឹមសារមេរៀនឲ្យបានយ៉ាងត្រឹមត្រូវនិងងាយយល់ល្មមឲ្យសិស្សនោះស្វ័យសិក្សាបានផង
- ប្រើសិស្សពូកែក្នុងថ្នាក់ឬក្រុមគរុសិស្សដែលធ្វើកម្មសិក្សាឲ្យជួយសិស្សនោះឲ្យបានដិតដល់
- រក្សាឲ្យបាននូវតួនាទីដឹកនាំតាមដាន និងត្រួតពិនិត្យ លើការជួយសិស្សនោះឲ្យបានហ្មត់ចត់។