Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្រសួងអប់រំយុវជននិងកីឡា បានកំណត់ (១) ចក្ខុវិស័យ (២) បេសកម្ម (៣) វត្ថុបំណងចំពោះមុខ (៤) ផែនការរយៈពេលវែង (៥) ផែនការយុទ្ធសាស្រ្ដវិស័យអប់រំឆ្នាំ២០០៩-២០១៣ ដោយផ្ដល់អាទិភាពខ្ពស់ទៅលើចំណុចសំខាន់ៗទាំងឡាយដូចខាងក្រោម៖

  • ចក្ខុវិស័យ

កសាង និងអភិវឌ្ឍធនធានមនុស្សប្រកបទៅដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឲ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន

  • បេសកកម្ម

ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍអប់រំយុវជននិងកីឡានៃព្រះរាជាណាចក្រកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវការសង្គមសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់កម្ពុជា និងការរីកចម្រើននៅក្នុងតំបន់ និងក្នុងសាកលលោក។

  • វត្ថុបំណងចំពោះមុខ

ធានាថាយុវជននិងកុមារកម្ពុជាគ្រប់រូបមានឱកាសស្មើភាពគ្នា ក្នុងការទទួលបានការអប់រំប្រកបដោយគុណភាពស្របទៅតាមរដ្ឋធម្មនុញ្ញ និងការបេ្ដជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិកុមារពោលគឺ គោលការណ៍មិនរើសអើង អំពីស្ថានភាពសង្គមគ្រួសារ ទីតាំងភូមិសាស្រ្ត ពូជសាសន៍ សាសនា ភាសា យេនឌ័រ និងកាយសម្បទា។ ក្រសួងសង្ឃឹមទុកថានៅពេលដែលសិស្ស និស្សិត បានបញ្ចប់ការសិក្សារបស់ខ្លួន ពួកគេនឹងមានចំណេះដឹងស្របតាមស្ដង់ដា ជាមួយសមស្របព្រមទាំងអាចប្រកួតប្រជែងនៅលើទីផ្សារក្នុងតំបន់ និងលើសកលលោក និងអាចក្លាយជាកម្លាំងស្នូលសម្រាប់ជម្រុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

  • ផែនការរយៈពេលវែង

អភិវឌ្ឍយុវជនកម្ពុជា លើគ្រប់វិស័យ និងបណ្ដុះស្មារតីយុវជន យុវតីកម្ពុជាគ្រប់រូបឲ្យមានស្មារតី

ជាតិ មោទកភាពជាតិ មានសីលធម៌ល្អ និងគុណភាពខ្ពស់ព្រមទាំងមានសុទិដ្ឋិនិយមចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន។

  • ផែនការយុទ្ធសាស្រ្តវិស័យអប់រំ២០០៩-២០១៣

១.ធានាលទ្ធភាពទទួលបានសេវាអប់រំ ប្រកបដោយសមធម៌ និងគុណធម៌

  • កសាងបន្ថែមទៀតនូវចំនួនសាលាសម្រាប់គ្រប់កម្រិតសិក្សា ដូចជាសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ពោលគឺប្រមុខរដ្ឋាភិបាលដាក់ចេញគោលនយោបាយកសាងហេដ្ឋារចនាសម័ន្ធសាលារៀន នៅទូទាំងប្រទេសដោយធ្វើឲ្យសាលារៀនកាន់តែខិតជិតលំនៅដ្ឋានរបស់ប្រជាជន។
  • ផ្ដោតការយកចិត្តទុកដាក់ ជាពិសេសទៅលើការអប់រំកម្រិតមូលដ្ឋាន​ ដែលនឹងឈានទៅ សម្រេចបានផែនការជាតិអប់រំ សម្រាប់ទាំងអស់គ្នានៅឆ្នាំ២០១៥។
  • ជម្រុញលើកទឹកចិត្តឲ្យមាន ការពង្រីកវិធីអប់រំកុមារតូចតាមគ្រប់រូបភាព
  • ពង្រីកការងារអប់រំក្រៅប្រព័ន្ធ ការអប់រំបច្ចេកទេសវិជ្ជាជីវៈ ការពង្រីកឱកាសទទួលសេវាអប់រំមធ្យមសិក្សា និងក្រោយមធ្យមសិក្សា តាមរយៈបន្ដអនុវត្តន៍គោលការណ៍ភាពជាដៃគូ ឲ្យកាន់តែប្រសើររវាងរាជរដ្ឋាភិបាល​ ដៃគូអភិវឌ្ឍ ផ្នែកឯកជនអង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍ មាតាបិតា សិស្ស

២.លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំ

  • លើកកម្ពស់សមត្ថភាពគ្រូបង្រៀនគ្រប់រូបភាពអំពីវិធីសាស្រ្ដរៀន និងបង្រៀននៅគ្រប់ភូមិសិក្សា។
  • កែលម្អ និងធ្វើទំនើបកម្មកម្មវិធី និងសៀវភៅសិក្សាជាបន្ដបន្ទាប់ព្រមទាំងខិតខំផ្ដល់សៀវភៅសិក្សាឲ្យបានដល់ដៃសិស្សគ្រប់ៗគ្នា។
  • ជម្រុញ និងអនុវត្តវិមជ្ឈការការងារមួយចំនួនទៅឲ្យថ្នាក់ក្រោមជាតិ ដោយបានផ្ដល់ថរិកាដំនើរការសាលារៀនដល់សាលារៀនទាំងអស់ និងគ្រប់ភូមិសិក្សាក្នុងទូទាំងប្រទេសព្រមទាំងរៀបចំឲ្យមានវិធានការច្បាប់លាស់ ដែលធានាដលើប្រសិទ្ធភាព នៃការចំណាយថរិកាអប់រំ។
  • ពង្រឹងការអនុវត្តន៍ច្បាប់ស្ដីពី ការអប់រំក្រមសីលធម៌ វិជ្ជាជីវៈគ្រូបង្រៀន និងអភិបាលកិច្ចល្អ។
  • យកចិត្តទុកដាក់ដល់សមត្ថភាពខុសៗគ្នារបស់សិស្ស​ និងត្រូវលើកសរសើរចំពោះភាពរីកចម្រើន និងការអភិវឌ្ឍផ្នែកបញ្ញារបស់ពួកគេ។

៣.អភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសមត្ថភាព មន្រ្ដីអប់រំសម្រាប់ធ្វើមជ្ឈការ

  • ជម្រុញការកែលម្អរចនាសម្ព័ន្ធការងារកសាងច្បាប់ និងលិខិតបទដ្ឋានឲ្យបានគ្រប់គ្រាន់។
  • ធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់បុគ្គលអប់រំគ្រប់លំដាប់ថ្នាក់។
  • បន្ដផ្ដោត លើការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធសវនកម្មផ្ទៃក្នុង
  • កសាងផែនការប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ និងជម្រុញដល់ការអភិវឌ្ឍស្ថាប័ន និងសមត្ថភាព ដើម្បីគ្រប់គ្រងប្រព័ន្ធទាំងនោះ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login