ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ខ្ញុំជាសិស្សម្នាក់នៃវិទ្យាល័យបាក់ទូក ហើយបានប្រឡងបាក់ឌុបកាលពីឆ្នាំ ២០០៩។
នៅឆ្នាំ ២០១០ ខ្ញុំបានប្រឡងជាប់អាហារូបករណ៏ទៅរៀននៅមហាវិទ្យាល័យមួយក្នុងខេត្ត យូណាន នៃប្រទេសចិន។ អាហារូបករណ៏នេះផ្តល់ក្នុងរយៈពេល ៥ឆ្នាំ ដែលតម្រូវអោយទៅសិក្សានៅប្រទេសចិនតែម្តង។ ហើយខាងក្រោមនេះគឺជាអ្វីដែលខ្ញុំបានត្រៀមសំរាប់ការសិក្សានៅក្រៅប្រទេស៖
ការរស់នៅ
ខ្ញុំនៅចាំបានថា ការដំបូងខ្ញុំបានត្រៀមនូវរបស់របបជាច្រើនដូចជា សំលៀកបំពាក់(រងារ) ស្បែកជើង ស្រោមជើង មួកការពារត្រជាក់ជាដើម។ ចំនែកការម្ហូបអាហារវិញ ខ្ញុំត្រៀមនូវ សាច់គោងាត ត្រីខរ មីកំប៉ុង បាក់យ៉ុងជាដើម។
ការសិក្សា
ជាទូទៅការសិក្សានៅប្រទេសចិន សាលាតម្រូវអោយសិក្សាភាសាចិនក្នុងរយៈពេល ១ឆ្នាំ ដូចនេះ ចំពោះភាសាវាមិនចោទជាបញ្ហាធ្ងន់ធ្ងនោះទេ។ ដើម្បីរៀនភាសាបានលឿន និងមានគុណភាព យើងគួរតែមានមិត្តភក្តិជាជនជាតិដើម ហើយស្វែងយល់ពីរបៀបរបបក្នុងការរស់នៅ។
លិខិតឆ្លងដែន និង ទិដ្ឋការ
យើងត្រូវរក្សាលិខិតឆ្លងដែន និងទិដ្ឋការអោយមានសុវត្ថិភាព និងសុពលភាព ព្រោះឯកសារទាំងពីរនេះ គឺជាអត្តសញ្ញាណតែមួយគត់ដែលត្រូវបានទទួលស្គាល់ដោយប្រទេសនោះ។ ការបាត់លិខិតឆ្លងដែន ឬ ទិដ្ឋការឥតសុពលភាព អាចធ្វើអោយយើងមានបញ្ហាជាច្រើន ហើយរហូតដល់ត្រូវបានបញ្ជូនអោយត្រលប់មកប្រទេសកំណើតវិញក៏ថាបាន។
គោរពច្បាប់ប្រទេសនិងសាលា
វាមិនមានការលំបាកទេដែលយើងត្រូវគោរពច្បាប់របស់ប្រទេស ឬសាលាដែលយើងកំពុងសិក្សា។ ក្នុងកំឡុងពេលសិក្សា និងរស់នៅ ខ្ញុំបានស្វែងយល់ពីច្បាប់ និងវិន័យមួយចំនួនដែលចាំបាច់ត្រូវតែគោរពតាម ដូចជា មិនធ្វើអោយមានអសន្ថិសុខសង្គម គោរពសិទ្ធមនុស្ស មិនបង្ករឿង ខិតខំរៀនសូត្រជាដើម។ វាហាក់ដូចជាមិនមានភាពខុសគ្នាពីសង្គមយើងប៉ុន្មានទេ តែច្បាប់ និងវិន័យសាលាគឹមានភាពតឹងរឹងគួសមដែលយើងអាចទទួលយកបាន។
ប្រាក់ទំនុកបំរុង
ថ្វីត្បិតតែខ្ញុំទទួលបានអាហារូបករណ៏ ជាមួយនិឹងប្រាក់ឧបត្ថម្ភពីសាលាក៏ដោយ ប្រាក់ទំនុកបំរុងពីផ្ទះក៏ជារឿងចំាំបាច់តែ។ ការចំនាយទៅលើតម្រូវការស់នៅ និង ការសិក្សាបែប គឺច្រើនជានៅជាមួយអ្នកផ្ទះ ឬបងប្អូន។ ប៉ុន្តែ ក៏មិនត្រូវការច្រើនខ្លាំងពេកដែល ហើយវាអាស្រ័យនឹងទំលាប់នៃការចាយវាយរបស់មនុស្សម្នាក់ៗ។ ចំពោះប្រាក់ទំនុកបំរុង គ្រួសាររបស់ខ្ញុំបានផ្តល់អោយ ចំនួន ៥០០ដុល្លាក្នុងរយៈពេលមួយឆ្នាំ ហើយវាគ្រាប់គ្រាន់ល្មមចំពោះរូបខ្ញុំ។
សកម្មភាពផ្សេងៗ
ក្រៅពីការសិក្សា ជាពិសេសនៅរដូវការវ៉ាកង ខ្ញុំបានរកការងារធ្វើដើម្បីរកប្រាក់បន្ថែម និងស្វែងយល់ការរស់នៅរបស់ប្រជាជនក្នុងតំបន់។ ខ្ញុំបានធ្វើការនៅហាងនំប័ុងមួយកន្លែងដែលទទួលបានការរាប់អាននិងស្រលាញ់ចូលចិត្តពីម្ចាស់ហាង និងអ្នករួមការងារ។ ចំនូលដែលបានពីការធ្វើការក្នុងរយៈពេលមួយខែប្រហែលជា ១០០០ ទៅ ១៥០០ យាន់។
រូបភាពហាង៖
ការកំសាន្តនៅជុំវិញសាលា
សរុបមក ការសិក្សានៅក្រៅប្រទេសចំពោះរូបខ្ញុំ ការជាការសិក្សាចំពោះសំរាប់ការងារនាពេលបច្ចុប្បន្ន ការស្វែងយល់ពីការរស់នៅរបស់ប្រជាជនក្នុងតំបន់ ការស្វែងយល់ពីជីវិត ការលំហែងនិងផ្លាស់ប្តូរផ្នត់គំនិត ការគ្រប់គ្រងខ្លួនឯង និងរស់នៅដោយខ្លួនឯង ហើយវាជាបទពិសោធន៏មួយដែលមិនអាចបំភ្លេចបាន។