ទុក្ខភ័យដ៏សែនរន្ធត់ដែលកុមារក្នុងពិភពលោកបានជួបប្រទះរួមមាន :
- កុមាររាប់រយលាន ត្រូវបានគ្រួសារបោះបង់ចោល ហើយដែលអារស់បានត្រូវប្រកបការងារយ៉ាងធ្ងន់ ឬក្លាយទៅជាក្មេងដែលប្រព្រឹត្តបទល្មើស ពេស្យាចារ ឬជាអ្នកសុំទាន សេពគ្រឿងញៀន ឬលក់ខ្លួន។
- កុមារចំនួន ១២០លាននាក់ អាយុពី ៦ ទៅ ១១ឆ្នាំ ឥតបានចូលរៀន។
- កុមារជាង ៥០លាននាក់ ធ្វើការប្រកបដោយគ្រោះថ្នាក់ និងគ្មានអនាម័យ។
- កុមារប្រមាណ ៣៥លាននាក់ ត្រូវស្លាប់ក្នុងមួយឆ្នាំៗដោយសារជំងឺ ដែលគេអាចទប់ស្កាត់បាន បើសិនជាគេចាក់ថ្នាំបង្ការជាមុន និងយកចិត្តទុកដាក់ឱ្យបានល្អ។