Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនា និងសិទ្ធមនុស្សបានចូលរួមចំណែកក្នុងការរៀបចំសង្គមដូចជា ៖

  • បានចូលរួមក្នុងការលើកកម្ពស់ នូវតម្លៃរបស់មនុស្សក្នុងសង្គម
  • ការពារសិទ្ធិសេរីភាពរបស់មនុស្ស
  • សង្គមមានសុខសន្តិភាព ស្ថេរភាព
  • សង្គមមានសណ្តាប់ធ្នាប់ មានរបៀបរៀបរយ
  • មនុស្សចេះដោះស្រាយបញ្ហាដោយសន្តិវិធី គ្មានសង្រ្គាមគ្មានចោរកម្ម
  • សង្គមមានយុត្តិធម៌និងមានការអភិវឌ្ឍ
  • មនុស្សក្នុងសង្គម ចេះគោរពសិទ្ធិសេរីភាពគ្នាទៅវិញទៅមកនិងគោរពច្បាប់សង្គម
  • គ្មានការជិះជាន់កេងប្រវ័ញ្ជ គ្មានការរើសអើសប្រកាន់ពូជសាសន៍។

Answer 2


user icon
Chap Narith
2020-10-26 10:34

-អប់រំមនុស្សទាំងអស់អោយមានមេត្តា ចេះស្រឡាញ់គ្នា មិនរើសអើង

-អប់រំអោយមនុស្សចេះអាណិតអាសូរចំពោះគ្នា ចេះជួយគ្នា មានសាមគ្គីភាពផ្ទៃក្នុង

-អោយមនុស្សទាំងអស់ចេះគោរពសិទ្ធិរស់រានមានជីវិត របស់មនុស្ស សត្វ និងជីវិតបរិស្ថាន

-គោរពសិទ្ធិមានសម្បត្តិកម្មសិទ្ធិ គោរពប្រយោជន៍បុគ្គលនិងប្រយោជន៍សាធារណៈ មិនប្រព្រឹត្តអំពើចោរកម្ម លួចឆក់ ប្លន់ ដែលបង្កវិនាសកម្មដល់សង្គម

-មានសមាអាជីវៈ គឺមិនប្រកបរបបជួញដូរខុសច្បាប់ មានជួញដូរផ្លូវភេទ គ្រឿងញៀន គោរពច្បាប់សង្គម

-ហាមប្រាមការប្រព្រឹត្តខុសក្នុងផ្លូវកាម គោរពសិទ្ធិបន្តពូជ សិទ្ធិរស់ជាគ្រួសារ សិទ្ធិរស់នៅថ្លៃថ្នូរ សិទ្ធិនិយាយស្តី និងសិទ្ធិទទួលព័ត៌មានពិត

-មិនសេពគ្រឿងស្រវឹងដែលជាប្រភពនាំអោយមានគ្រោះថ្នាក់ដល់ខ្លួននិងដល់សង្គម

-អប់រំអោយចេះអត់អោន ខន្តី ដោះស្រាយបញ្ហាដោយសន្តិវិធី និងប្រកាន់ជាប់នូវធម៌អហិង្សា

-អប់រំមនុស្សម្នាក់ៗអោយប្រកាន់ភ្ជាប់នូវសច្ចៈ ទៀងត្រង់ សុចរិត យុត្តិធម៌

-ប្រកាន់យកអំពើល្អ ទាំងកាយ វាចា និងចិត្ត មិនបៀតបៀនគ្នាទើបធ្វើអោយសង្គមទាំងមូលមានសន្តិភាព​និង​សុភមង្គល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login