ទណ្ឌកម្មក្នុងច្បាប់ស្តីពីការអប់រំមាន៖
- ការបង្កើតគ្រឹះស្ថានសិក្សាដោយគ្មានអាជ្ញាប័ណ្ណ ពិន័យអន្តរកាល ២លាន ទៅ១០លាន ( មិនរាងចោលទ្វេដង )
- ប្រើប្រាស់ប្រភេទគ្រឹះស្ថានសិក្សាមិនសមស្របដូចគ្នា ពិន័យអន្តរកាល ១លាន ទៅដល់៥លាន ( មិនរាងចោលទ្វេដង ) ឬត្រូវព្យួរបណ្តោះអាសន្ន ឬដកហូតអាជ្ញាប័ណ្ណអប់រំ
- បទល្មើសពាក់ព័ន្ធ នឹងការផ្តល់វិញ្ញាប័នបត្រ ឬសញ្ញាបត្រ ផ្តន្ទាទោសពិន័យជាប្រាក់ ២លាន ទៅ៦លាន និងដាក់គុកពី១ឆ្នាំ ទៅ៣ឆ្នាំ
- ការបន្លំក្នុងការប្រឡងសាម៉ីជន ឬជនណាប្រឡងជំនួស ពិន័យអន្តរកាលពី១លាន ទៅ៥លាន ( មិនរាងចោលទ្វេដង ) និងព្យួរមិនឱ្យចូលប្រឡងក្នុងរយៈពេល២ឆ្នាំ ឬមិនឱ្យប្រឡងតែម្តង ចំពោះដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពផ្តន្ទាទោសតាមច្បាប់ជាធរមាន
- បទល្មើសពាកើព័ន្ធនឹងដំណើរការនៃការប្រឡង ពិន័យអន្តរកាល ២លាន ទៅដល់១០លាន បើបុគ្គលិកអប់រំសាធារណៈទទួលទណ្ឌកម្មតាមវិន័យថ្នាក់ទី១ ( បើមិនរាងចោលពិន័យអន្តរកាលទ្វេដង និងទណ្ឌកម្មវិន័យថ្នាក់ទី២បន្ថែម )
- ការប៉ះពាល់ដល់សេរីភាពខាងជំនឿសាសនាក្នុងការអប់រំ ផ្តន្ទាទោសពិន័យជាប្រាក់ពី១០០០០០រៀលទៅ២០០០០០០រៀល និងដាក់គុកពី១ខែ ទៅ១ឆ្នាំ
- ការប៉ះពាល់ដល់អធ្យាក្រឹតភាពរបស់ស្ថាប័នអប់រំ និងគ្រឹះស្ថានសិក្សាពិន័យអន្តរកាលជាប្រាក់ពី១លាន ទៅ៥លាន ( មិនរាងចោលពិន័យទ្វេដង )។ ចំពោះនីតិបុគ្គល ពិន័យអន្តរកាលពី១០លាន ទៅ២០លាន ( មិនរាងចោលពិន័យទ្វេដង ឬព្យួរ ឬដកហូតអាជ្ញាប័ណ្ណអប់រំ )៕