Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-27 01:56

ខ្វះការអប់រំ ខ្វះការអភិវឌ្ឍព្រោះថា ៖

  • ខ្វះធនធានមនុស្ស សម្រាប់ការពារ និងការកសាងជាតិ។ 
  • មានអនក្ខរជន ទុគ៌តជន ភាពក្រីក្រ ខូចបរិស្ថានដោយខ្វះចំណេះ។ 
  • កើតមានជំងឺឈឺថ្កាត់ អំពើអសកម្ម(ចោរកម្ម ឃាតកម្ម ហិង្សា…។ 
  • ខ្វះគំនិតច្នៃប្រឌិត គ្មានការត្រិះរិះពិចារណា រស់នៅដូចសត្វធាតុ។ 
  • គ្មានគំនិតបង្កើតស្នាដៃ គ្មានសាមគ្គីភាព ភាតរភាព ឯកភាព សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ មនសិការស្រលាញ់ា ការពារ ជាតិមាតុភូមិ។ 
  • បាត់បង់សេវាសង្គម កិត្តិយស សេចក្តីថ្លៃថ្នូរ បាក់ទឹកចិត្ត និងភាព អស់សង្ឃឹម។ 
  • មិនអាចអប់រំ សុខភាព អនាម័យ បរិស្ថាន សិទ្ធិក្នុងប្រជាធិបតេយ្យ ពិបាកក្នុងការកសាងប្រទេស រស់គ្មានប្រយោជន៍ ធ្ងន់ផែនដី។

Answer 2


គេតែងពោលថា “ខ្វះការអប់រំ ខ្វះការអភិវឌ្ឍ” ចូរស្រាយបំភ្លឺឲ្យបានក្បោះក្បាយ៖

            ការអប់រំ គឺជាការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្ស (បម្រែបម្រួលបុគ្គលិករបស់មនុស្ស) ។ ការអប់រំ គឺជាលំនាំនៃការប្រព្រឹត្ត ទៅពេញមួយជីវិតរបស់មនុស្សក្នុងស្ថានភាពផ្សេងៗពីគ្នា។ ឧទាហរណ៍ការអប់រំចាងវិជ្ជាពេទ្យ ខាងគ្រូបង្រៀន ខាងសំណង់ ខាងបច្ចេកវិទ្យាទំនើប ខាងតន្រ្ដីសាស្រ្ដ ជាដើម។

            ការអភិវឌ្ឍ គឺជាការធ្វើឲ្យប្រែប្រយលឆ្ពោះទៅរកការរីកចម្រើន ប្រជាពលរដ្ឋជួបប្រទះកង្វះខាងការអប់រំ ខ្វះការអភិវឌ្ឍដូចជា៖

  • ខ្វះធនធានមនុស្ស សម្រាប់ការពារ និងកសាងប្រទេស (មិនបានដាំក្នុងសាលា គ្មានផ្លែផ្កាក្នុងសង្គម)
  • ជួបប្រទះនូវអនក្ខរជន ទុរគតជន និងភាពក្រីក្រតោកយ៉ាកក្នុងសង្គម
  • កើតមានអំពើអសីលធម៌ផ្សេងៗដូចជាអំពើហិង្សា ចោរកម្ម ឃាតកម្ម ជាដើម
  • ខូតបរិស្ថានដោយសារការប្រើប្រាស់វត្ថុធម្មជាតិខុសទំនង និងគ្មានចំណេះដឹង
  • កើតមានអ្នកជំងឺជាច្រើន និងមានអ្នកមានវិប័តកាយសម្បទា រោគាព្យាធិ ដោយសារពួកគេខ្វះ អនាម័យ
  • ពិបាកទឹកចិត្ត ឈឺចាប់ក្នុងចិត្ត អស់សង្ឃឹមក្នុងឆាកជីវិត
  • បាត់បង់សេវាសង្គម
  • ប៉ះពាល់ដល់ប្រព័ន្ធអប់រំរបស់សង្គម
  • បាត់បង់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិ
  • អរិយធម៌របស់ជាតិធ្លាក់ចុះ
  • ខ្វះនូវបញ្ញាស្មារតី ដោយឆ្លងកាត់ការត្រិះរិះពិចារណា បណ្ដាលចំណេះដឹងនានា ប្រកបដោយអសីលធម៌ អគតិ ព្រោះតែគ្មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធខួរក្បាល
  • ខ្វះភាពឈ្លាសវៃ គ្មានគំនិតច្នៃប្រឌិតឆន្ទៈមោះមុត អង់អាចក្លាហាន ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ មិនអាចទប់ទល់រាល់សកម្មភាពអសកម្មក្នុងសង្គមបាន
  • មិនអាចកើតមានស្មរតីសាមគ្គីភាព ភាតរភាព មនុស្សធម៌អហិង្សា សិទ្ធិ ប្រជាធិបតេយ្យ និងមិនអាចបង្កើតឡើងនូវការស្រឡាញ់ថែរក្សា ការពារនូវ អត្តសញ្ញាណជាតិដែលជាដួងព្រលឹងរបស់ជាតិខ្លួន
  • គ្មានគំនិត បង្កើតស្នាដៃជាទេពកោសល្យរបស់មនុស្សឲ្យក្លាយជាកោសិការបស់សង្គមបាន
  • មិនអាចធ្វើខ្លួនឲ្យទៅជាមនុស្សមានគុណប្រយោជន៍ដល់សង្គមជាតិមានន័យថារស់ទម្ងន់   ផែនដី
  • ការរស់នៅបែបបទជាសត្វ គ្មានសេចក្ដីថ្លៃថ្នូរមិនអាចក្លាយទៅជាស្ថាបនិកដ៏សកម្មក្នុងការកសាងប្រវត្តិសាស្រ្ដរបស់សង្គមជាតិ
  • មិនអាចអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន លទ្ធិប្រជាធិបតេយ្យ ដើម្បីឈានទៅស្គាល់អំពីសារៈសំខាន់ និងផលប្រយោជន៍ឬផលវិបាកដែលកើតមានជាយថាហេតុ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login