Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គ្រូបង្រៀនត្រូវមានលក្ខណៈសម្បត្តិ៤យ៉ាងគឺ៖

ក. លក្ខណៈរូបសម្បត្តិ

  • មានកាយសម្បទាមាំមួន
  • មានរូបរាងកាយសមរម្យ (សំឡេង អវយវៈគ្រប់គ្រាន់ គឺវិញ្ញាណល្អទាំង៥)
  • មានសុខភាពល្អរឹងមាំ (មុនចូលបម្រើការងារត្រូវមានការកាយសម្បទាឬវិញ្ញាបនបត្របញ្ជាក់) តែជនពិការក៏អាចចូលបម្រើការងារបានដែរ (យោងតាមសមធម៌សង្គម និងយេនឌ័រ)
  • កម្ពស់សមស្ងួន (មិនទាន់ឃើញមានការកំណត់ច្បាស់លាស់អំពីកម្ពស់ទេនៅក្នុងក្រសួងអប់រំ យុវជន និងកីឡា)។

ខ. ចរិយាសម្បត្តិ

  • ត្រូវមានឥរិយាបទ ដេក ដើរ ឈរ អង្គុយ ទន់ភ្លន់ ម៉ឹងម៉ាត់ ប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់សមជាអ្នកអប់រំ
  • ត្រូវប្រើប្រាស់ពាក្យពេចន៍ ពាក្យសម្ដីយ៉ាងពីរោះពិសា ផ្អែមល្ហែម សម្លៀកបំពាក់សមរម្យជាគ្រូបង្រៀន (អាវក្នុងសម្ពត់ ឬខោ)
  • មានចិត្តស្មោះត្រង់ ប្រកាន់យកនូវយុត្តិធម៌ប្រកបដោយព្រហ្មវិហារធម៌ សច្ចធម៌។
  • មានមនសិការវិជ្ជាជីវៈ ស្របតាមអនុក្រឹត្យស្ដីពីក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ពោលគឺត្រូវ៖

​​​​          ១.គ្រូបង្រៀនត្រូវគោរពេជីវិត រាងកាយ ចិត្ត និសេចក្ដីថ្លៃថ្នូររបស់មនុស្ស ក្នុងពេលប្រកបរបរវិជ្ជាជីវៈ។ គ្រូបង្រៀនប្រកាន់ខ្ជាប់សីលធម៌ក្នុងការប្រកបវិជ្ជាជីវៈ។

          ២.គ្រូបង្រៀន ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈក្នុងលក្ខខណ្ឌ ដែលបា​នកំនត់ដោយច្បាប់ និងបទបញ្ញត្តិនានា ដើម្បីផលប្រយោជន៍របស់អ្នកសិក្សា។

  • ត្រូវប្រកាន់ខ្ជាប់នូវឥស្សរៈភាពវិជ្ជាជីវៈឯករាជ្យសើរភាព និងឧត្តមភាពក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួនជាអាទិ៍៖

           ១.គ្រូបង្រៀនត្រូវស្ដាប់ ពិនិត្យ ឲ្យដំបូន្មានឬធ្វើជាអាណាព្យាបាល(ឪពុកម្ដាយទី២) អ្នកសិក្សាទូទៅដោយអនាគត និងមិនប្រកាន់វណ្ណៈ ប្រភព ភេទ ភាសា ពណ៌ ពូជសាសន៍ អម្បូរ ជំនឿ សាសនា ដើមកំណើត ពិការភាព សម្បុរ និន្នាការនយោបាយ ឬឋានៈសង្គម ធនធាន ស្ថានភាព   ឯទៀតនៅក្នុងការអប់រំ និងសេវាអប់រំ។

           ២.គ្រួបង្រៀនប្រកាន់ខ្ជាប់មនសិការវិជ្ជាជីវៈគ្រួបង្រៀនមានករណីយកិច្ចរៀបចំកិច្ចតែងការបង្រៀន និងកំនត់ការពន្យល់សំដៅធានាគុណភាពនិងប្រសិទ្ធភាពនៃការបង្រៀន។

           ៣.គ្រូបង្រៀនត្រូវស្វ័យសិក្សា និងស្រាវជ្រាវសម្រិតសម្រាំង បង្កើនចំណេះដឹងរបស់ខ្លួននិងចូលរួមក្នុងគ្រប់សកម្មភាពបណ្ដុះបណ្ដាលជាប្រចាំ។ គ្រូបង្រៀនត្រូវធ្វើស្វ័យវាយតម្លៃ និងវាយតម្លៃទៅលើការប្រតិបត្តិវិជ្ជាជីវៈបង្រៀន។

            ៤.គ្រូវបង្រៀនមានករណីយកិច្ច គាំទ្រសកម្មភាពអប់រំ និងសេវាអប់រំរបស់អាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់។

            ៥.គ្រួបង្រៀនត្រូវនិយាយស្ដីដោយប្រុងប្រយ័ត្ន និងគិតទៅដល់ប្រតិឃាត នៃពាក្យសម្ដី(និយាយវាយប្រហារ) របស់ខ្លួនចំពោះអ្នកសិក្សា និងសាធារណជនទូទៅក្នុងការផ្ដល់ព័ត៌មានអំពីការអប់រំ ទាំងសាធារណៈទាំងឯកជនទាំងគ្រប់មធ្យោបាយផ្សព្វផ្សាយ។

            ៦.គ្រូបង្រៀនមិនត្រូវធ្វើប្រជាភិថុតិ ចំពោះអ្នកសិក្សាឡើយ។

            ៧.គ្រូបង្រៀន មិនត្រូវផ្សព្វផ្សាយអំពីការវិនិច្ឆ័យរដ្ឋបាលបុគ្គលនៅក្នុងមជ្ឈដ្ឋានអប់រំ ក៏ដូចជាក្នុងមជ្ឈដ្ឋានសាធារណៈឡើយ។

            ៨.គ្រូបង្រៀនមិនត្រូវសមគំនិតតាម ផ្លូវកាយឬតាមផ្លូវមធ្យោបាយ ដែលធ្វើឲ្យខូចប្រយោជន៍ អ្នកសិក្សា ក្នុងសេវាអប់រំឡើយ។

            ៩.គ្រូបង្រៀនមិនត្រូវដាក់ទណ្ឌកម្មខាងផ្លូវកាយ និងផ្លូវចិត្តដែលនាំឲ្យមាន ផលប៉ះពាល់ដល់អ្នកសិក្សាទេ។

          ១០.គ្រូបង្រៀនមិនត្រូវរៃអង្គាសប្រាក់ ឬប្រមែប្រមូលនូវ ប្រាក់ក្រៅផ្លូវការ ឬធ្វើអាជីវកម្មនានាក្នុងថ្នាក់រៀនឡើយ។ គ្រូបង្រៀនត្រូវចៀសវាងការប្រកបមុខរបរផ្សេងក្នុងបរិវេណគ្រឹះស្ថានសិក្សា។

          ១១.គ្រូបង្រៀនត្រូវចៀសវាងការប្រព្រឹត្តអំពើទាំងឡាយណាដែលធ្វើឲ្យអាប់ឱនដល់កិត្តិយស និងវិជ្ជាជីវៈរបស់ខ្លួន។

          ១២.គ្រូបង្រៀន មិនត្រូវផ្ដល់ការសម្រួលគ្រប់បែបយ៉ាង​ ដែលនាំឲ្យខ្លួនធ្វើខុសច្បាប់ និងបទបញ្ជាឡើយ។

គ. ចំណេះដឹង

  • គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយ
  • ត្រូវមានកម្រិតវប្បធម៌ខ្ពស់ (សិក្សាស្រាវជ្រាវបន្ថែមជាប្រចាំថ្ងៃ)
  • ត្រូវមានចំណេះដឹងផ្នែចិត្តគរុកោសល្យ(ដោយត្រូវស្វែងយល់អំពីចិត្តសាស្ត្ររបស់សិស្សនីមួយៗ)
  • ត្រូវចេះប្រើប្រាស់វិធីសាស្ត្រទំនើបទាន់សម័យនិងល្បិចក្នុងការបង្រៀនយ៉ាងប៉ិនប្រសប់
  • ត្រូវមានបទពិសោធន៍ក្នុងការបង្រៀនយ៉ាងស្ទាត់ជំនាញគោរពតាមគោលដៅអប់រំជាតិពោលគឺចេះអប់រំសិស្សឲ្យក្លាយទៅជាមនុស្សពេញលេញ ក្លាយជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កសាងប្រទេសនិងអភិវឌ្ឍសង្គមឲ្យរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សដូចបណ្ដាប្រទេសក្នុងតំបន់និងសាកលលោក។

ឃ.ចំណេះធ្វើ

  • គ្រូបង្រៀនត្រូវខិតខំធ្វើឲ្យបានសម្រេចតាមគោលដៅអប់រំជាតិ
  • ត្រូវក្ដាប់ឲ្យបាននូវតម្រូវការជាក់ស្ដែងរបស់សង្គម តាមទីផ្សារបលកម្មហៅថាសាលាផ្សារភ្ជាប់សង្គមឬទ្រឹស្ដីត្រូវផ្សារភ្ជាប់និងការងអនុវត្តជាក់ស្ដែងពោលគឺការប្រតិបត្តិ។
  • ត្រូវចេះបណ្ដុះបណ្ដាលធនធានមនុស្សត្រូវផ្សារភ្ជាប់នឹងទីផ្សារពលកម្មដែលជាហេតុនាំឲ្យសិស្សដែលចេញពីសាលាងាយរកការងារធ្វើ។
  • ត្រូវមានចំណេះដឹងរស់នៅក្នុងសង្គមធ្វើឲ្យសង្គមធ្វើឲ្យសង្គមមួយមានសីលធម៌ល្អរស់នៅប្រកបដោយសុខដុមរមនា៕

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login