Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បកស្រាយឃ្លាថា កាប់ឈើ៣ រក្សាព្រៃ១០ ផឹកថ្នាំ៥កញ្ចប់ តមត្រណម២ ពន្យល់ ៖

ក. កាប់ឈើ៣

  • លោភៈ

គឺសេចក្ដីជំពាក់ចិត្ត សេចក្ដីប្រាថ្នា បំណងចង់បានហួសហេតុ។

  • ទោសៈ

សម្ដៅលើការប្រទូស្ដ ការសម្ដែងនូវកំហឹង កម្ដៅ សម្អប់ កំហុសឲ្យមានឡើង។

  • មោហៈ

មានន័យថាអវិជ្ជមាន សេចក្ដីវង្វេងសេចក្ដីល្ងង់ ឬភ័ន្ដស្មារតីមិនយល់ការណ៍ពិត មិនស្គាល់ខុសត្រូវភាពងងឹតបានបិទបាំងខ្លួន។

ខ. រក្សាព្រៃ១០

      ខ១. កាយកម្ម៣

  • បាណាតិបាតា វេរមណី

ការមិនញ៉ាំងជីវិតឲ្យធ្លាក់កន្លងទៅ គឺការមិនផ្តាច់ជីវិតសត្វ ការមិនសម្លាប់សត្វជាដើម។

  • អទិន្នទានា វេរមណី

ការមិនលួច មិនរំពៃ មិនសម្លឹងចង់បានទ្រព្យរបស់អ្នកដទៃ។

  • កាមេសុមិច្ឆាចារា វេរមណី

ការមិនសេពខុសក្នុងកាមជាមួយប្រពន្ធ ប្តី កូនចៅអ្នកដទៃដោយខុសច្បាប់។

       ខ២. វចីកម្ម៤

  • មុសាវាទា វេរមណី

ការមិនពោល និយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។

  • សម្ផប្បលាបវាទ វេរមណី

ការមិននិយាយឬពោលនូវពាក្យដែលនាំឲ្យចាក់ដោត ពាក្យរាយមាយឲ្យគេឈឺចាប់។

  • ផរុសវាចា វេរមណី

ការមិននិយាយ ឬពោលនូវពាក្យដែលឥតប្រយោជន៍ ឬឥតខ្លឹមសារ។

  • បិសុណាវាទា វេរមណី

ការមិននិយាយ ឬពោលនូចពាក្យញុះញង់អុជអាលទាំងឡាយឡើយ។

ខ៣. មនោកម្ម៣

  • អនភិជ្ឈា

ការមិនសម្លឹងមិនរំពៃចង់បាននូវរបស់ទ្រព្យអ្នកដទៃ។

  • អព្យាបាទ

មិនព្យាបាទ មិនចង់គំនុំ មិនច្រណែន និន្ទាឈ្នានីស មិនបៀតបៀនអ្នកដទៃឡើយ។

  • សម្មាទិដ្ឋិ

ការយល់ឃើញត្រូវទាំង១០យ៉ាង (សម្មាមគ្គ ឬអដ្ឋង្គិកមគ្គទាំង៨)។

       គ. ផឹកថ្នាំ៥កញ្ចប់

  • បាណាតិបាតា វេរមណី

ការមិនញុំាងជីវិតឲ្យធ្លាក់កន្លងទៅ គឺការមិនផ្ដាច់ជីវិតសត្វ ការមិនសម្លាប់សត្វជាដើម។

  • អទិន្នទានា វេរមណី

ការមិនលួច មិនរំពៃ មិនសម្លឹងចង់បានទ្រព្យរបស់អ្នកដទៃ។

  • កាមេសុមិច្ឆាចារា វេរមណី

ការមិនសេពខុសក្នុងកាមជាមួយប្រពន្ធ ប្ដីកូនចៅអ្នកដទៃដោយខុសច្បាប់។

  • មុសាវេទាវេរមណី

ការមិនពោល និយាយ នូវពាក្យកុហកទាំងឡាយទាំងពួង។

  • សុរា វេរមណី

ការមិនទទួលទាននូវគ្រឿងស្រវឹង សុរា មេរ័យ ទឹកត្នោតជូរ គ្រឿងញៀនជាដើម។

       ឃ. តមត្រណម២

  • បាបធម៌

ដែលលាមក អាក្រក់ ពុំប្រសើរៈ ចិត្តបាប អំពើបាប។

  • អកុសលធម៌

សេចក្ដីអាក្រក់ បាប អពមង្គលៈ អកុសល តាមមកផ្ដល់ គឺបានតាមមកផ្ដល់ ឬ បាបចេញមុខឲ្យផល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login