រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយអភិវឌ្ឃឧស្សាកម្ម ២០១៥-២០២៥ ដែលត្រូវអនុវត្តដោយគ្របដណ្តប់លើវិសាលភាពសំខាន់ៗដូចជា៖
- ជំរុញការអភិវឌ្ឃវិស័យកម្មន្តសាល និងឧស្សាហកម្មកែច្នៃកសិផល តាមរយៈការលើកទឹកចិត្ត ការវិនិយោគ ផ្ទាល់ពីបរទេសនិងក្នុងស្រុកព្រមទាំងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមទាំងក្នុងស្រុកនិងបរទេស។
- សមាហរណកម្មទៅនឹងបណ្តាញផលិតកម្មតំបន់ និងពិភពលោក តាមរយៈការទាក់ទាញវិនិយោគទុក បរទេសធំៗនិងការតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស។
- ការតម្រង់ទិសការអភិវឌ្ឃតំបន់ឧស្សាហកម្ម ដើម្បីធានាបាននូវភាពប្រមូលផ្តុំការតភ្ជាប់សេដ្ឋកិច្ច និងប្រសិទ្ធិភាពសេវាដឹកជញ្ជូនការផ្គត់ផ្គង់អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។
- លើកទឹកចិត្តដល់ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសក៏ដូចជាការអភិវឌ្ឃរបៀងសេដ្ឋកិច្ចនិងសួនឧស្សាហកម្ម
- ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំណោះឧស្សាហកម្មជួយដោះស្រាយបញ្ហាសង្គមដូចជា ការលើកកម្ពស់អាហារូបត្ថម្តកុមារ ការអភិវឌ្ឃចំណោះដឹង ការកលើកកម្ពស់អត្តសញ្ញាជាតិ ការជួយដល់ក្មេងកំព្រានិងជននិការ...។
- ការយកចិត្តទុកដាក់ និងជ្រោមជ្រែងចំពោះឧស្សាហកម្ម ដែលប្រើប្រាស់ចំណេះដឹង និងបច្ចេកទេសទំនើប និងមានប្រភពក្នុងប្រទេស ដែលជាមួលដ្ឋានសម្រាប់ពង្រឹងកម្មសិទ្ធជាតិ និងបង្កើតជាថ្នាលសម្រាប់ការអភិវឌ្ឃបច្ចេកទេសវិទ្យាក្នុងស្រុក