Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការកសាងខ្លួនឲ្យបានល្អគេត្រូវអភិវឌ្ឍចិត្ត។ អភិវឌ្ឍចិត្តត្រូវឈរលើកត្តាសំខាន់ៗដូចជា ៖

          ក. ចិត្តមានសុខភាព

            គឺចិត្តដែលមានសុខភាពល្អ ហើយចិត្តដែលមានសុខភាពល្អគឺចិត្ត ដែលមិនចេះកើតទុក្ខមិនសោយស្ដាយមិនខឹងច្រឡោតមិនរវើរវាយ រហូតដល់ថានៅពេលនិន្រ្ទាលង់លក់ មិនយល់សប្ដិមមើលមាយ រាយមាយ វង្វេងវង្វាន់ទៀតផង។ ហេតុនេះហើយមនុស្សដែលអាចមានសុខភាពល្អមាំមួនក៏អាស្រ័យទៅចិត្តមានសុខភាពល្អដែរ។

            ខ. ចិត្តមានគុណភាព

            គឺសម្ដៅលើចិត្តដែលមានការអត់ធន់ អត់ធ្មត់ រឹងប៉ឹង ក្លាហាន មោះមុត ពូកែគិតចាំបានច្រើន បានយូរ ពូកែដឹង មិនងាយតក់ស្លុត ភ័យរន្ធត់ ពោលគឺធ្វើចិត្តឲ្យរឹងមាំ ពីព្រោះបើមិនរឹងមាំ ខ្វះការតស៊ូ វិលវល់ចាប់នេះចាប់នោះ មិនប្រាកដក្នុងការងារ វានឹងទទួលបរាជ័យក្នុងឆាកជីវិតជាមិនខាន។

            គ. ចិត្តមានគុណធម៌

            គឺចិត្ត ដែលឈរលើព្រហ្មវិហារធម៌៤យ៉ាងរួមមាន មេត្តា (ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ) ករុណា (ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ) មុទិតា (ផ្សាយអំណរទៅរកសព្វសត្វដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន) ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វ  សត្វ។ ម្យ៉ាងវិញទៀតត្រូវជៀសវាងនូវចិត្តគ្មាន គុណធម៌ទាំង១៦យ៉ាង ដែលបង្រួមមកត្រឹមតែ៣ប្រការគឺលោភៈ ទោសៈ មោហៈ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login