Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

១.រាងចតុកោណ

ភាគច្រើនជារបៀបដេករបស់គូស្វាមីភរិយាដែលទើបនិងរៀបការថ្មីថ្មោង តែការដេកបែបនេះមានចំនុចមិនសូវល្អមួយគឺ គូស្វាមីភរិយាទាំងពីរអាចនិងទទួលនូវការរំខាន។ គូស្វាមីភរិយាដែលដេកបែបនេះ ភាគច្រើនមានភាពស្អិតរមួតខ្លាំង ដែលធ្វើអោយអ្នកទាំងពីរពិបាកនិងដេកលក់ នៅពេលដែលដេកបែកគ្នា។

 

២.ខ្នងទល់និងខ្នង

មនុស្សភាគច្រើនគិតថាការដេកបែបបនេះគឺមកពីគូស្វាមីភរិយាមានអារម្មណ៍មិនសូវល្អចំពោះគ្នា ឬអាចឈ្លោះគ្នាក៏ថាបាន ដែលធ្វើអោយពួកគេដេកបែបនេះ ហើយមើលទៅហាក់ដូចជាមិនខ្វល់និងគ្នាអញ្ចឹង។ ប៉ុន្តែ តាមពិតការដេកបែបនេះ គឺមកពីគូស្វាមីភរិយាទាំងពីរមានទំនុកចិត្តគ្នាទៅវិញទៅមក ហើយអាចរក្សាគុណភាពនៃការដេក។

 

៣.បែបស្លាបព្រាស៊ុប

ការដេកបែបនេះ បញ្ជាក់ពីការការពាររបស់មនុស្សប្រុសចំពោះមនុស្សស្រី ដែលសូម្បីតែដេកក៏ត្រូវការពារដែរ ដោយអោបក្នុងរង្វង់ដៃរបស់ខ្លួន ហើយការដេករបស់គូស្វាមីភរិយាបែបនេះបញ្ហាពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។

 

៤.មិនទៀងទាត់

ការដេកក្នុងទំរង់នេះ បង្ហាញថាជាធម្មតាគឺមានអារម្មណ៏ល្អ ដែលពេលខ្លះគឺមានភាពស្និតស្នាលគ្នានដែនកំនត់ ហើយពេលខ្លះទៀតគឺទុកពេលវេលាអោយគ្នាទៅវិញទៅមក ដែលមនុស្សគ្រប់គ្នាតែងតែសរសើរ។ ភាគច្រើនមនុស្សគឺដេកបែបនេះ។

 

៥.ឱបរឹត

នេះគឺជារបៀបដេកមួយដែលមនុស្សស្រីភាគច្រើនប្រាថ្នាចង់បាន គាត់នឹងមានអារម្មណ៏ថាមានសុវត្ថភាពបំផុត។ យោងតាមការសិក្សាខាងផ្លូវចិត្ត ការដេកឱបរឹតបែបនេះ គឺមានទំនុកចិត្តនិងមិត្តភាពខ្លាំង។ ទោះបីជាមានបញ្ហាអ្វី គូស្វាមីភរិយា នៅតែរួមគ្នាក្នុងការដោះស្រាយបញ្ហា។

 

៦.គូទបះគ្នា

តាមរយះការសិក្សា ការដេកបែបនេះ មើលទៅគឺហាក់ដូចជាបែបគ្នា ឬក៏ស្និតស្នាលជាមួយគ្នា ដែលជាតំណាងនៃភាពឯករាជ្យនៃមនុស្សពីរនាក់។

 

៧.កាន់កាបគ្រែ

ក្នុងចំនោមមនុស្សពីរនាក់ និងមានម្នាក់ដេកស៊ីកន្លែងធំ ហើយម្នាកទៀតនៅសល់តែកន្លែងតូចសំរាប់ដេក ដែលនេះបង្ហាញថា ជីវិតអាពាហ៍ពិពាហ៍គឺមានការមិនស្មើរគ្នា ហើយបាត់បង់នូវលំនឹង ដែលម្ខាងមានភាពអាត្មានិយម និងមិនបានគិតដល់ដៃគូរបស់ខ្លួន។ ស្តិតក្នុងសភាពបែបនេះ គូស្វាមីភរិយាទាំងពីរ គួរតែពិភាក្សាគ្នាដោយទៅវិញទៅមក។

 

ប្រភព៖  Toutiao



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login