ក្នុងសង្គមប្រជាធិបតេយ្យ គេបានបែងចែកអំណាចសំខាន់ៗជា៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ។
ក. អំណាចនីតិបញ្ញត្តិ ( រដ្ឋសភា-ព្រឹទ្ធសភា )៖ មានតួនាទីតាក់តែងច្បាប់និងអនុម័តច្បាប់។
- អំណាចនីតិប្រតិបត្តិ ( រដ្ឋាភិបាល )៖ មានតួនាទីជាអ្នកអនុវត្តច្បាប់ និងក្រឹត្យ។
- អំណាចតុលាការ ឬអំណាចនីតិវិនិឆ្ឆ័យ ( អង្គចៅក្រម )៖ តំណាងដោយសាលាជំនុំជំរះក្តី និងរកយុត្តិធម៌ជូនសង្គមមនុស្ស។
អំណាចទាំងបីនេះពុំមានអំណាចណាមួយទៅជំនួសអំណាចដទៃទៀតបានឡើយទោះក្នុងករណីណាក៏ដោយ។
ខ. ប្រៀបអំណាចរបស់រដ្ឋសភា លើរដ្ឋាភិបាល៖
- សភាមានអំណាចអនុម័តលើការតែងតាំងគណៈរដ្ឋមន្ត្រី ដែលប្រមុខរដ្ឋាភិបាលបានស្នើឡើង
- សភាជាអ្នកសម្រេចលើគម្រោងថវិកាចំណាយ ដែលរដ្ឋាភិបាលបានដាក់ស្នើ
- សភាមានអំណាចដកហូតបុណ្យស័ក្តិមន្ត្រីណាមួយដែលប្រព្រឹត្តខុស(សមាជិករដ្ឋាភិបាល)។
- ប្រៀបអំណាចរបស់រដ្ឋាភិបាល លើសភា
- រដ្ឋាភិបាលមានអំណាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង។
+ប្រៀបអំណាចរបស់រដ្ឋាភិបាល លើអំណាចតុលាការ
- រដ្ឋាភិបាលមានសិទ្ធិអំណាចលើកលែងទោស ឬសម្រាលទោសឱ្យទណ្ឌិត
- រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តល្មើស។
+ប្រៀបអំណាចតុលាការ លើរដ្ឋាភិបាលៈ
- តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ឆ័យទោសចំពោះសមាជិក ឬប្រមុខរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
+ប្រៀបអំណាចរបស់តុលាការ លើរដ្ឋសភាៈ
- តុលាការមានអំណាចចោទប្រកាន់ និង វិនិច្ឆ័យទោសចំពោះសមាជិកសភាណាដែលប្រព្រឹត្តល្មើស។
+ប្រៀបអំណាចរបស់សភា លើ តុលាការៈ
- ឧត្តមក្រុមប្រឹក្សាធម្មនុញ្ញមានអំណាចប្រកាសបដិសេធច្បាប់ ឬ សេចក្តីព្រាងច្បាប់ ដែលខ្វះធម្មនុញ្ញភាព។
សន្និដ្ឋានៈ អំណាចទាំងបីនៅដាច់ដោយឡែកពីគ្នាហើយមានប្រៀបលើគ្នាទៅវិញទៅមក និង មានអន្តរកម្ម ពោលគឺមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកក្នុងគោលដៅតែមួយ គឺបម្រើជាតិប្រជាជន។