Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2017-10-02 11:55

. អនុមានញែក គឺជាវិចារមួយបែបដែលញែកសេចក្ដីសន្និដ្ឋានចេញពីគោលការណ៍ទូទៅដើម្បីទៅរកវិបាក ឬចេញពីភាពរួមទៅរកភាពដោយឡែក។

ខ. អនុមានរួម គឺជាវិចារដែលចេញពីគោលការណ៍ពិសេសៗជាច្រើនដើម្បីបង្រួមឱ្យបានជាច្បាប់ទូទៅមួយ។

គ. ទំនាក់ទំនងនៃអនុមានញែកនឹងអនុមានរួម គឺជាចលនាពីររបស់គំនិតដែលមានដំណើរផ្ទុយគ្នា ប៉ុន្តែជួយបំពេញកង្វះខាតគ្នាទៅវិញទៅមក។ អនុមានរួមផ្ដល់ឬសគល់ឱ្យអនុមានញែក ព្រោះអនុមានរួមស្វែងរកច្បាប់ទូទៅក្នុងវិទ្យាសាស្ត្រពិសោធ និងរកគោលការណ៍ឱ្យគណិតវិទ្យា។ អនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ជាអ្នកដឹកនាំអនុមានរួម។


Answer 2


user icon
chimmeassoksambo20@gmail.com
2026-07-06 01:55

អនុមានញែក និងអនុមានរួម គឺជា «មេកានិចពីរដែលបំពេញកិច្ចឱ្យគ្នាទៅវិញទៅមកនៅក្នុងខួរក្បាលមនុស្ស» ដោយ អនុមានរួម ដើរតួជាអ្នកចុះទៅប្រមូលបំណែកព័ត៌មានជាក់ស្តែងដើម្បី «សង់ជាច្បាប់រួម» ចំណែកឯ អនុមានញែក ដើរតួជាអ្នកយកច្បាប់រួមនោះមក «ពន្យល់ និងដោះស្រាយហេតុការណ៍ជាក់ស្តែង»។ ការប្រើប្រាស់អនុមានទាំងពីររួមគ្នា ធ្វើឱ្យពុទ្ធិ (ចំណេះដឹង) របស់មនុស្សមានភាពត្រឹមត្រូវ បរិសុទ្ធ និងមានលក្ខណៈវិទ្យាសាស្ត្រពិតប្រាកដ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login