2018-12-17 17:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សិទ្ធិ និងករណីយកិច្ចមានទំនាក់ទំនងគ្នាជានិច្ច ព្រោះទាំងពីរនេះសុទ្ធតែតាងនូវទិដ្ឋភាពពីរនៃតំលៃដែលមានសារៈសំខាន់ស្មើគ្នា ។ ព្រោះថាសិទ្ធិរបស់អ្នកដទៃជាមូលដ្ឋាននៃករណីយកិច្ចរបស់យើងចំពោះពួកគេហើយករណីយកិច្ចរបស់យើងចំពោះអ្នកដទៃ ក៏ជាមូលដ្ឋាននៃសិទ្ធិរបស់អ្នកដទៃមកលើយើងវិញដែរ ។
ម៉្យាងទៀត សិទ្ធិ និងករណីយកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់គ្នាព្រោះថាបើមានតែសិទ្ធិអត់ភារកិច្ចគឺអនាធិបតេយ្យ បើមានតែករណីកិច្ចអត់សិទ្ធិគឺផ្តាច់ការ ។ ដូចនេះករណីយកិច្ចមួយ ត្រូវតែមានសិទ្ធិមួយក្នុងក្របខ័ណ្ឌសមស្រប ។
Answer 2
សិទ្ធិ និងករណីយកិច្ច គឺជា «កាតព្វកិច្ច និងសេរីភាពដែលដើរទន្ទឹមគ្នា»។ សិទ្ធិគឺជាអ្វីដែលយើងទទួលបាន ចំណែកករណីយកិច្ចគឺជាអ្វីដែលយើងត្រូវធ្វើ។ នៅក្នុងសង្គមប្រជាធិបតេយ្យ និងការរស់នៅជាពលរដ្ឋល្អ គេមិនអាចបំបែករឿងទាំងពីរនេះចេញពីគ្នាបានឡើយ ព្រោះការរស់នៅដែលមានសេចក្តីសុខ គឺកើតចេញពីការដែលមនុស្សម្នាក់ៗចេះប្រើប្រាស់សិទ្ធិផ្ទាល់ខ្លួនផង និងដឹងខ្លួនក្នុងការបំពេញករណីយកិច្ចគោរពច្បាប់ និងគោរពសិទ្ធិអ្នកដទៃផង។