Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-10 23:01

ក. សិទ្ធិ គឺជាអំណាចពិសេសរបស់មនុស្ស ដេលធម្មជាតិផ្ដល់ឱ្យតាំងពីកំណើត សម្រាប់ឱ្យមនុស្សការពារខ្លួនពីការរំលោភបំពាននៃអ្នកដទៃ និងអាចឱ្យមនុស្សធ្វើនេះធ្វើនោះក្នុងករណិស្របច្បាប់។ និយាយម៉្យាងទៀតថា សិទ្ធិគឺជាកេតនភ័ណដ៏ពិសិដ្ឋដែលធម្មជាត់ផ្ដល់ឱ្យមនុស្សមានលក្ខណៈខ្ពស់ដាច់ពីសត្វ។

ខ. ច្បាប់ ត្រូវបានគេឱ្យនិយមន័យផ្សេងៗគ្នា មានដូចតទៅ

  • ក្នុងន័យទូលាយៈ ច្បាប់គឺជាទំនាក់ទំនងទាំងចាំបាច់ឡាយ ដែលចេញមកពីអ្វីដែលកើតមានឡើង។
  • អ្នកប្រាជ្ញឡឺបនិចៈ ច្បាប់ជាសីលធម៌អំណាចមួយ។
  • ច្បាប់ គឺជាអ្វីដែលហាម និងការពារមនុស្ស។
  • ន័យទូទៅៈ ច្បាប់ ជានិយាយ ជាកាតព្វកិច្ចចាំបាច់បំផុតរបសើមនុស្សសម្រាប់ការពារសិទ្ធិ និងសេរីភាព ដែលធម្មជាតិបានសំអិតសំអាងឡើង ដើម្បីជីវិតរស់នៅក្នុងសង្គម។

គ. សិទ្ធិ និងច្បាប់មានទំនាក់ទំនងគ្នាដូចតទៅ

            មនុស្សមានសិទ្ធិនឹងធ្វើអ្វីទាំងអស់ ដើម្បីបមពេញសេចក្ដីត្រូវការរក្សាជីវិតរបស់ខ្លួនឱ្យបានគង់វង្ស។ សិទ្ធិនេះ គ្មានព្រំដែន និងដាច់ខាត។ ប៉ុន្តែនៅក្នុងជីវិតជាក់ស្ដែង មនុស្សពុំអាចប្រើសិទ្ធិនេះបានឡើយ ពីព្រោះមនុស្សទាំងអស់ក៏មានសេចក្ដីត្រូវការប្រើសិទ្ធិនេះដែរ ដែលជាហេតុនាំឱ្យកើតមានជម្លោះ និងក្លាយជាសត្រូវនឹងគ្នា។ ដោយសារបញ្ហានេះ មនុស្សលះបង់សិទ្ធិធម្មជាតិរបស់ខ្លួន ទៅរស់នៅក្រោមការគ្រប់គរងរបស់មនុស្សម្នាក់ ហើយគេក៏បានរៀបចំជាច្បាប់ឡើង សម្រាប់រក្សាសន្តិភាព សុវត្ថិភាពលើតំបន់ដែលគេគ្រប់គ្រង។ ដូចនេះ យើងអាចនិយាយបានថា ព្រំដែននៃសិទ្ធិគឺច្បាប់ ហើយច្បាប់បង្កើតឡើង គឺដើម្បីការពារសិទ្ធិរបស់មនុស្សជាតិ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login