Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ShareOne
2017-06-29 12:20

ដើម្បីជ្រើសរើសមុខរបរ ឬការងារឲ្យបានល្អប្រសើរសម្រាប់អនាគត គប្បីយើងគួពិចារណាលើ៖

  • សមត្ថភាពវិជ្ជាជីវៈ
    ត្រូវយល់ស្គាល់ពីសមត្ថភាព ជំនាញ ឯកទេសរបស់ខ្លួនឲ្យបានច្បាស់លាស់ជាមុនសិននិងត្រូវប្រាកដក្នុងខ្លួនថានឹងអាចធ្វើអ្វីបានខ្លះ ធ្វើបានក្នុងកម្រិតណាខ្លះ មានពិសោធកម្រិតណា ក្នុងមុខជំនាញណា ព្រោះការងារមិនត្រូវមុខជំនាញវានឹងនាំឲ្យបរាជ័យពុំរីកចម្រើនឡើយ។
  • ឧបនិស្ស័យ ឬចំណង់ចំណូលចិត្តៈ
    ត្រូវពិចារណទៅលើនិស្ស័យពីកំណើត ពីចំណង់ចំណូលចិត្តផ្ទាល់របស់ខ្លួន ព្រោះថាអ្វីដែលចង់គឺខ្លូនមានលទ្ធភាព តែអ្វីដែលមិនចង់គឺពុំអាចធ្វើបានឡើយ ជាពិសេសពិចារណថាតើមុខជំនាញ ឬមុខរបរ ឬការងារដែលខ្លួបជ្រើសរើសយកនោះវាសមស្របទៅនឹងនិស្ស័យរបស់ខ្លួនឬទេ។
  • ប្រភពធនធាន
    ត្រូវចេះប៉ាន់ប្រមាណពីប្រភពធនធានដែលខ្លួនមានជាមួយនឹងមុខវិជ្ជាជីវមុខរបរដែលខ្លួនជ្រើសរើស ឬបម្រុងនឹងជ្រើសរើសយក ហើយថ្លឹងថ្លែងមើសថាតើអាចទៅរួចឬអត់។ ប្រភពធនធានដែលត្រូវពិចារណាគឺ គិតពីសមត្ថភាព ចំណេះដឹង កម្រិត បច្ចេកទេស ទ្រព្យសម្ភារ ថវិការ សុខភាព រួមទាំងពេលវេលាផងថា តើខ្លួនអាវទ្រោលការងារនោះបានឬទេនិងបានក្នុងកម្រិតណា។
  • ឧត្តមគតិសង្គមៈ
    គ្រប់ការងារដែលខ្លួនមានសមត្ថភាពធ្វើបាន ហើយដែលខ្លួនបម្រុងនឹងជ្រើសរើសយកនោះគប្បីជាការងារ ឬមុខរបរស្របច្បាប់ ស្របឧត្តមគតិសង្គមទើបការងារមានស្ថេរភាពនិងការរីកចម្រើន។
  • ស្ថានភាពទីផ្សារៈ

ដើម្បីឲ្យការងារ ឬមុខរបររីកចម្រើនបន្ថែមពីលើលក្ខខណ្ឌ៤ខាងដើម ខ្លួនក៏ត្រូវសិក្សាពីតម្រូវការរបស់ទីផ្សារពលកម្ម ឬតម្រូវការនៃការផ្គត់ផ្គង់ថែមទៀត។ បើពុំដូចនោះទេខ្លួនពុំអាចសម្រេចគោលដៅនៃជីវិតបានឡើយ។ ព្រោះពីមួយជំនាន់ទៅមួយជំនាន់ ពីមួយទសវត្សទៅមួយទសវត្ស តម្រូវការទីផ្សារពលកម្មក៏ដូចជាតម្រូវការផ្គត់ផ្គងតែងតែប្រែប្រួលនិងអភិវឍ្ឍ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login